ជម្រុញសកម្មភាពសហជីពក្នុងផ្នែកតម្បាញ់កាត់ដេរនិងស្បែកជើង
(VOVworld)-ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥សីហានៅក្រុងហូជីមិញ សហព័ន្ធពល កម្មវៀតណាមបានរួមផ្សំជាមួយវិទ្យាស្ថាន FES (អង្គការក្រៅរដ្ឋាភិបាល១របស់
អាល្លឺម៉ង់) និងអង្គការសហជីពឧស្សាហកម្មសកលលោក បានរៀបចំសិក្ខាសា លា “កសាងអង្គការសហជីពក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ផ្នែកកាត់ដេរនិង ស្បែក
ជើងនៅវៀតណាម”។ ថ្លែងមតិបើកសិក្ខាសាលាអនុប្រធានសហព័ន្ធពល កម្ម
វៀតណាមលោក Tran Van Ly បានឲ្យដឹងថា ការដែលវៀតណាមចូល រួមចុះ
ហត្ថលេខាលើបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេស ក្នុង
តំបន់ នាំឲ្យផ្នែកតម្បាញកាត់ដេរនិងស្បែកជើង នឹងមានលក្ខណៈអភិវឌ្ឍន៍ យ៉ាង
ខ្លាំងក្លា។ ប្រការនេះមានន័យថា បរិមាណពលករធ្វើការនៅផ្នែកទាំងពីរនេះ នឹង
កើនឡើង។ ដូច្នេះ ចាំបាច់មានអង្គការសហជីព មានកម្លាំងពលំ ដើម្បី ការពារ
ផលប្រយោជន៍របស់ប្រជាពលករលើបញ្ហាមួយចំនួនដូចជា ប្រាក់បៀវត្ស ការ
ងារធ្វើ លក្ខណៈធ្វើការជាដើម។ នៅសិក្ខាសាលា អ្នកជំនាញការនានាក៏បាន ពិភាគ្សាលើលក្ខណៈសមស្របរបស់រចនាសម្ព័ន្ធអង្គការសហជីពផ្នែកតម្បាញ
កាត់ដេនិងស្បែកជើង ដើម្បីយុទ្ធសាស្រ្តអភិវឌ្ឍន៍សមាជិកសហជីពតាមវិធាន ការថ្មីរបស់សហជីពវៀតណាមនាពេលខាងមុខ៕