ជម្រុញសិទ្ធិរបស់ជនពិការ

(VOVworld)-នាយករដ្ឋមន្តី្ររដ្ឋាភិបាល ទើបនឹងអនុម័តនូវបញ្ជីគម្រោងការស្តីពី “ជម្រុញសិទ្ធិរបស់ជនពិការវៀតណាម” ដោយស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិក
(USAID) ជួយឧបត្ថម្ភ។ គម្រងការនេះត្រូវបានអនុវត្តក្នុងរយៈពេល៥ឆ្នាំនៅក្រ
សួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច រួមទាំងនៅខេត្ត Thai Binh ខេត្ត Thua
Thien-Hue ខេត្ត Quang Nam ខេត្ត Binh Phuoc ខេត្ត Tay Ninh និងខេត្ត Dong Nai ដោយមានទុនសរុបឡើងដល់២១លានដុល្លារអាមេរិក។ គោលដៅនៃគម្រោងការ
នេះ គឺសំដៅលើកកំពស់សមត្ថភាពក្នុងការរស់នៅដោយឯករាជ្យនិងបង្កលក្ខណៈ
សម្រាប់ជនពិការសម្របខ្លួនចូលក្នុងសហគមន៍ ព្រមទាំងបង្កើនការចូល រួម
របស់អង្គការនិងបុគ្គលជាជនពិការចូលក្នុងការកសាង ឃ្លាំមើលនិងវាយតម្លៃ ទៅលើគោលនយោបាយនិងសេវ៉ាកម្មជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ