ជម្របជូនលទ្ធផលមហាសន្និបាតបក្សលើកទី១២ទៅដល់អង្គទូតនិងអង្គការអន្តរជាតិនានាប្រចាំនៅវៀតណាម

(VOVworld)-នារសៀលថ្ងៃទី២៨មករានៅទីក្រុងហាណូយ គណៈកម្មាធិការកិច្ចការ
បរទេសមជ្ឈឹមបានជូនដំណឹងលទ្ធផលនៃមហាសន្និបាយតំណាងទូទាំងប្រទេស
លើកទី១២របស់បក្សកុម្មុយនិស្តវៀតណាមទៅដល់អង្គទូតនិងអង្គការអន្តរជាតិនា
នានៅវៀតណាម។ នៅ ទីនេះ លោក Hoang Binh Quan សមាជិកមជ្ឈឹមបក្ស និង
ជាប្រធានគណៈកម្មាធិ ការកិច្ចការបរទេសមជ្ឈឹមបានជូនដំណឹងថា ក្រោយរយៈ
ពេល៩ថ្ងៃធ្វើការ មហាសន្និបាតបានបញ្ចប់ប្រកប​ដោយជោគជ័យនិងសម្រេចរាល់
គោលដៅដែល បានដាក់ចេញ។​ អង្គប្រជុំបានធ្វើការពិភាគ្សាដោយប្រជាធិបតេយ្យ
ព្រមទាំងឯក ភាពអនុម័តលើឯកសារសំខាន់ៗ ដែលក្នុងនោះដាក់ចេញភារកិច្ច
ស្នូលចំនួន ៦ និងកំណត់គោលដៅសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលខាងមុខ។

      ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Hoang Binh Quan ក៏បាន ជូនដំណឹងនូវលទ្ធផលបោះឆ្នោតស្ថាប័នដឹកនាំរបស់បក្សនិងឲ្យដឹងថា ដំណើរការ បោះឆ្នោតនៅមហាសន្និបាតត្រូវបានប្រព្រឹត្តទៅដោយប្រជាធិបតេយ្យ។ ក៏នៅក្នុង
ពិធីនេះដែរ លោក Hoang Binh Quan បានថ្លែងអំណរគុណចំពោះការ យកចិត្តទុកដាក់
គាំទ្ររបស់បក្ស អង្គការនិងមិត្តភក្តិអន្តរជាតិចំពោះមហាសន្និ បាតលើកទី១២របស់
បក្ស ព្រមទាំងអះអាងថា នេះជាការលើកទឹកចិត្តដ៏ធំធេងចំពោះមហាសន្និបាត​ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ