ជម្លោះ Hamas-Israel៖ សហរដ្ឋអាមេរិក អំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប

(VOVWORLD) - លោកប្រធានាធិបតី Joe Biden ក៏បានបញ្ជាក់សារជាថ្មីនូវការអំពាវនាវរបស់លោកសម្រាប់បទឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍ដើម្បីសម្រេចបាននូវការដោះលែងចំណាប់ខ្មាំង និងបង្កើនជំនួយដល់តំបន់ហ្គាហ្សា ទោះបីជាដំណើរការចរចាហាក់ដូចជាជាប់គាំងក៏ដោយ។ 
ជម្លោះ Hamas-Israel៖ សហរដ្ឋអាមេរិក អំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប - ảnh 1អគារត្រូវបានបំផ្លាញបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុង Rafah តំបន់ហ្គាហ្សាស្ទ្រីប នៅថ្ងៃទី ១ ខែមីនាឆ្នាំ ២០២៤ (រូបថត៖ THX/TTXVN)

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ MSNBC នាថ្ងៃទី ៩ ខែមីនា ប្រធានាធិបតីអាមេរិកលោក Joe Biden បានឲ្យដឹងថា នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu មានសិទ្ធិការពារអ៊ីស្រាអែល ប៉ុន្តែត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះជនស្លូតត្រង់ដែលត្រូវស្លាប់ដោយសារសកម្មភាពដែលបានដាក់ពង្រាយនៅតំបន់ហ្គាហ្សាស្ទ្រីប។  លោកប្រធានាធិបតី Joe Biden ក៏បានបញ្ជាក់សារជាថ្មីនូវការអំពាវនាវរបស់លោកសម្រាប់បទឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍ដើម្បីសម្រេចបាននូវការដោះលែងចំណាប់ខ្មាំង និងបង្កើនជំនួយដល់តំបន់ហ្គាហ្សា ទោះបីជាដំណើរការចរចាហាក់ដូចជាជាប់គាំងក៏ដោយ។ ទាក់ទងនឹងលទ្ធភាពនៃការសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់មុនខែបុណ្យរ៉ាម៉ាដានរបស់ជនមូស្លីមនៃ (ចាប់ផ្តើមពីថ្ងៃស្អែក-ទី ១១ខែមីនា) លោក Biden បានបង្ហាញទំនុកចិត្តថា នេះនៅតែជាគោលដៅដែលអាចធ្វើទៅបាន។

កាលពីម្សិលមិញផងដែរ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេស (Mossad) លោក David Barnea បានជួបជាមួយនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក (CIA) លោក Bill Burns ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់កិច្ចព្រមព្រៀងមួយ សំដៅដោះលែងចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅហ្គាហ្សាស្ទ្រីប។ សេចក្តីប្រកាសបានបញ្ជាក់ថា អ៊ីស្រាអែលនៅតែរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយសំណាក់អន្តរការី ដើម្បីបង្រួមការខ្វែងគំនិតគ្នា និងឈានដល់សម្រេចបានកិច្ចព្រមព្រៀងមួយដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ