ជម្លោះ Hamas-Israel៖ អង្គការសហប្រជាជាតិព្រមានពីការកើនឡើងការស្លាប់របស់កុមារនៅតំបន់ហ្គាហ្សា

(VOVWORLD) - ប្រហែល ២០ សប្តាហ៍ចាប់តាំងពីជម្លោះ Hamas-Israel ផ្ទុះឡើង ទឹកដីប៉ាឡេស្ទីន កាន់តែខ្វះខាតអាហារ និងទឹក ហើយកុមារភាគច្រើនមានជំងឺឆ្លងយ៉ាងហោចណាស់ម្នាក់មួយដែរ។ 

កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ទីភ្នាក់ងារនានានៃអង្គការសហប្រជាជាតិ   បានព្រមានដំណាលគ្នាថា ចំនួនអ្នកស្លាប់ក្នុងចំណោមកុមារនៅតំបន់ហ្គាហ្សាអាចកើនឡើងយ៉ាងខ្លាំងដោយសារតែកង្វះអាហារ សារធាតុចិញ្ចឹម និងការរីករាលដាលនៃជំងឺ។ ប្រហែល ២០ សប្តាហ៍ចាប់តាំងពីជម្លោះ Hamas-Israel ផ្ទុះឡើង ទឹកដីប៉ាឡេស្ទីន កាន់តែខ្វះខាតអាហារ និងទឹក ហើយកុមារភាគច្រើនមានជំងឺឆ្លងយ៉ាងហោចណាស់ម្នាក់មួយដែរ។ នាយករងនៃសកម្មភាពមនុស្សធម៌នៃមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) លោក Ted Chaiban បានព្រមានថា ចំនួននៃការស្លាប់ដែលអាច ជៀសវាងបានក្នុងចំណោមកុមារនៅតំបន់ហ្គាហ្សាស្ទ្រីប អាចកើនឡើង បើទោះបីជាវា "ខ្ពស់ខ្លាំងរួចទៅហើយ" ដែលពិបាកទទួលយក។

សូមរំលឹកឡើងវិញថា ជម្លោះដែលបានផ្ទុះឡើងតាំងពីខែតុលាឆ្នាំមុនបានធ្វើឱ្យមនុស្សជាង២៩.០០០នាក់នៅហ្គាហ្សាស្ទ្រីបស្លាប់ដែលភាគច្រើនជាស្ត្រីនិងកុមារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ