ជម្លោះ ហាម៉ាស - អ៊ីស្រាអែល៖ កងទ័ព​អ៊ីស្រាអែល​ត្រៀម​រៀបចំធ្វើ​សកម្មភាព​យ៉ាងខ្លាំង​ក្លានៅតំបន់ព្រំដែន​ភាគ​ខាងជើង

(VOVWORLD) - នៅតំបន់ហ្គាហ្សា កងទ័ពអ៊ីស្រាអែលក៏បានធ្វើការវាយប្រហារតាមជើងអាកាសយ៉ាងខ្លាំងក្លាសំដៅទៅលើភូមិភាគកណ្ដាលនៃតំបន់នេះផងដែរ។ 
ជម្លោះ ហាម៉ាស - អ៊ីស្រាអែល៖ កងទ័ព​អ៊ីស្រាអែល​ត្រៀម​រៀបចំធ្វើ​សកម្មភាព​យ៉ាងខ្លាំង​ក្លានៅតំបន់ព្រំដែន​ភាគ​ខាងជើង - ảnh 1កងទ័ពអ៊ីស្រាអែលយាមល្បាតនៅតំបន់ភាគខាងជើងប្រទេសជាប់ព្រំដែនលីបង់។ រូបថត៖ AFP/TTXVN

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នាថ្ងៃទី ៥ ខែមិថុនា បានអញ្ជើញចុះត្រួតពិនិត្យតំបន់ព្រំដែនភាគខាងជើងជាមួយប្រទេសលីបង់ ហើយបានឲ្យដឹងថា អ៊ីស្រាអែលបានត្រៀមរៀបចំធ្វើសកម្មភាពយ៉ាងខ្លាំងក្លានៅភូមិភាគខាងជើង។ លោក Netanyahu បានព្រមានថា អ៊ីស្រាអែលនឹងស្ដារសន្តិសុខសម្រាប់តំបន់នេះ។ ក្នុងពេលនោះ នៅតំបន់ហ្គាហ្សា កងទ័ពអ៊ីស្រាអែលក៏បានធ្វើការវាយប្រហារតាមជើងអាកាសយ៉ាងខ្លាំងក្លាសំដៅទៅលើភូមិភាគកណ្ដាលនៃតំបន់នេះផងដែរ។ តាមនោះ កងទ័ពអ៊ីស្រាអែលបានប្រកាសចាប់ផ្ដើមសកម្មភាព "មានគោលដៅ" ទាំងពីលើមេឃ និងក្រោមដី នៅតាមតំបន់ Bureij និងភាគខាងកើត Deir al-Balah នៅកណ្តាលតំបន់ហ្គាហ្សា។ ភាគីអ៊ីស្រាអែលបានឲ្យដឹងថា សមាជិកក្រុមហាម៉ាសមួយចំនួនត្រូវបានសម្លាប់។ សាក្សី និងក្រុមមន្ត្រីមន្ទីរពេទ្យ និងកងស្វ័យការពារស៊ីវិលប៉ាឡេស្ទីនបានឲ្យដឹងថា ការវាយប្រហារតាមជើងអាកាសនាពេលថ្មីៗនេះ សំដៅទៅលើភូមិភាគកណ្ដាលតំបន់ហ្គាហ្សាបានបណ្ដាលឲ្យមនុស្សជាង ១០ នាក់ត្រូវស្លាប់។

នាថ្ងៃទី ៥ មិថុនាដដែល ការចរចាថ្មីៗបំផុតស្ដីពីការជំរុញបទឈប់បាញ់ និងការផ្លាស់ប្តូរចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានប្រព្រឹត្តិទៅនៅទីក្រុងដូហា ប្រទេសកាតា។ ជួបនួបទាំងនេះបានផ្ដោតសំខាន់លើការពិភាក្សាស្ដីពីសំណើឈប់បាញ់នាពេលថ្មីៗនេះ តាមការប្រកាសរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden នាថ្ងៃទី ៣១ ខែឧសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ