ជម្លោះ ហាម៉ាស - អ៊ីស្រាអែល៖ ក្រុមប្រឹក្សាសន្តិសុខ​មិនបាន​អនុម័ត​លើសេចក្ដី​សម្រេចចិត្តអំពាវនាវឱ្យមានបទឈប់បាញ់

(VOVWORLD) - ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានព្រមានទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលមានគ្រោះអាសន្នធ្លាក់ចូលអំពើហិង្សា។
ជម្លោះ ហាម៉ាស - អ៊ីស្រាអែល៖ ក្រុមប្រឹក្សាសន្តិសុខ​មិនបាន​អនុម័ត​លើសេចក្ដី​សម្រេចចិត្តអំពាវនាវឱ្យមានបទឈប់បាញ់ - ảnh 1ក្រុមប្រឹក្សាសន្តិសុខមិនបានអនុម័តលើសេចក្ដីសម្រេចចិត្តអំពាវនាវឱ្យមានបទឈប់បាញ់

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាថ្ងៃទី ១៨ តុលាមិនបានអនុម័តលើសេចក្ដីសម្រេចចិត្តអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌នៅតំបន់ហ្គាហ្សា។ សេចក្ដីសម្រេចចិត្តដែលតាក់តែងដោយប្រេស៊ីលបានថ្កោលទោសការវាយប្រហាររបស់ហាម៉ាសសំដៅលើអ៊ីស្រាអែល ក៏ដូចជាអំពើហិង្សាចំពោះជនស៊ីវិល ព្រមទាំងអំពាវនាវឱ្យមានបទឈប់បាញ់ដើម្បីជួយសម្រួលដល់ដល់ការផ្ដល់ជំនួយដល់ប្រជាជននៅតំបន់ហ្គាហ្សា។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានបោះឆ្នោតវេតូជាមួយហេតុផលថា ឯកសារនេះមិនបានលើកឡើងពីសិទ្ធិស្វ័យការពាររបស់អ៊ីស្រាអែល។ សហរដ្ឋអាមេរិកជាប្រទេសតែមួយគត់ដែលបានបោះឆ្នោតប្រឆាំង ខណៈសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន ១២ ផ្សេងទៀតបានបោះឆ្នោតគាំទ្រ ហើយប្រទេសចំនួន ២ បានបោះឆ្នោតអនុប្បវាទ។

នាយប់ថ្ងៃទី ១៨ តុលាដដែល ប្រធានាធិបតីអាមេរិកលោក Joe Biden បានចាកចេញពីទីក្រុង Tel Aviv បញ្ចប់ដំណើរទស្សនកិច្ចនៅអ៊ីស្រាអែល ដើម្បីបង្ហាញពីសាមគ្គីភាពសម្រាប់រដ្ឋអំណាចជ្វីហ្វក្នុងជម្លោះប្រយុទ្ធប្រឆាំងនឹងចលនាអ៊ីស្លាមហាម៉ាសនៅតំបន់ហ្គាហ្សា។ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនពេលចាកចេញពីទីក្រុង Tel Avivប្រធានាធិបតីអាមេរិកបានអះអាងជាថ្មីម្តងទៀតថា សហអាមេរិកនឹងផ្តល់ជំនួយចាំបាច់ទាំងអស់ដើម្បីជួយអ៊ីស្រាអែលស្វ័យការពារខ្លួន និងការពារសន្តិសុខជាតិ។

នាថ្ងៃដដែល ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានព្រមានទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលមានគ្រោះអាសន្នធ្លាក់ចូលអំពើហិង្សា។ លោកស្រីក៏បានអះអាងថាមុខសញ្ញាដែលធ្វើការវាយប្រហារលើមន្ទីរពេទ្យ Al-Ahli នៅតំបន់ហ្គាហ្សានាថ្ងៃទី១៧ ខែតុលា ដែលបណ្ដាលឲ្យមនុស្សចំនួន ៥០០ នាក់ត្រូវស្លាប់ហើយត្រូវតែទទួលខុសត្រូវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ