ជម្លោះដែនសមុទ្រនៅតំបន់អាស៊ីប៉ាស៊ីហ្វិកចាំបាច់ត្រូវដោះស្រាយឲ្យបានឆាប់ៗតាមរយៈការសន្ទនា
(VOVworld)-ក្នុងថ្ងៃទី៩និងទី១០វិច្ឆិកាកន្លងទៅ នៅក្រុង New Delhi របស់ ឥណ្ឌា ក្រសួងការបរទេសនៃប្រទេសនេះ បានរៀបចំសន្និសិទអន្តរជាតិបិទទ្វាមុននឹង
សន្និសីទជាន់ខ្ពស់អាស៊ីបូព៌ា (EAS) ដែលនឹងបានប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី២០ដល់
ថ្ងៃទី២២វិច្ឆិកានៅប្រទេសម៉ាឡេស៊ី។ សន្និសីទនេះមានការចូលរួម របស់បណ្តាប្រ
ទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមជាមួយ អាមេរិក ជប៉ុន
អូទ្រីស នូវែលហ្សេឡង់ និងកូរ៉េខាងត្បូង។
ថ្លែងមតិនៅសន្និសិទនេះ អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាទទួលបន្ទុកទិស
ខាងកើត Anil Wadha បានចាត់ទុកថា ប្រទេសនានាត្រូវដោះស្រាយរាល់ ជំលោះ
ដែនសមុទ្រនៅសេសសល់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកឲ្យបានឆាប់រហ័ស តាមរយៈ
ការសន្ទនា និងឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ក្នុងនោះមាន អនុសញ្ញាអ.ស.ប
ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ អនុរដ្ឋមន្ត្រី Anil Wadha សង្ឃឹមថា ក្រមប្រតិបត្តិតំបន់
នៅសមុទ្រខាងកើត (COC)នឹងបានចុះហត្ថ លេខាយ៉ាងឆាប់ៗ ដោយការស្រុះចិត្
តគំនិតផងដែរ៕