ជម្លោះនៅតំបន់ Nagorno - Karabakh ៖ ប្រទេសរុស្ស៊ីអំពាវនាវឱ្យភាគីទាំងអស់គោរពបទឈប់បាញ់គ្នា

(VOVWORLD) - នាថ្ងៃទី ១២ ខែតុលា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានសង្កត់ធ្ងន់ថាកងកម្លាំងអាមេនី និងអាស៊ែបៃហ្សង់ ត្រូវគោរពតាមបទឈប់បាញ់នៅតំបន់ Nagorno - Karabakh  ដែលទើបតែសម្រេចបាននាចុងសប្តាហ៍   កន្លងមកគឺជាប្រការដ៏សំខាន់ណាស់។ លោក Peskov បានឲ្យដឹងថា វិមានក្រឹមឡាំង កំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តនៅក្នុងតំបន់ដីជាក់ស្តែងនេះ។
ជម្លោះនៅតំបន់ Nagorno - Karabakh ៖ ប្រទេសរុស្ស៊ីអំពាវនាវឱ្យភាគីទាំងអស់គោរពបទឈប់បាញ់គ្នា - ảnh 1 ប្រជាជននៅតំបន់ Nagorno - Karabakh កំពុងសម្អាតគំនរថ្មបែកបាក់ដោយការការវាយប្រហារដោយផ្លោងនិងគ្រាប់បែក - រូបថត៖ Reuters

គួរបញ្ជាក់ថា នាថ្ងៃទី ៩ ខែតុលា ភាគីទាំងពីរបានឈានដល់សម្រេចបាននូវបទ ឈប់បាញ់គ្នា ក្រោយពីការចរចារអស់រយៈពេល ១១ ម៉ោងរវាងរដ្ឋមន្ត្រីការបរទេសអាមេនីនិងអាហ្សែបៃហ្សង់នៅទីក្រុងម៉ូស្គូដោយមានវត្តមានរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ក្នុងនាមជាអ្នកសម្រុះសម្រួល។ ចាប់តាំងពីចូលជាធរមានកាលពីថ្ងៃទី ១០ ខែតុលា បទឈប់បាញ់មិនត្រូវបានរក្សានោះទេនៅពេលដែលភាគីទាំងពីរបានចោទប្រកាន់គ្នាពីបទរំលោភបំពានយ៉ាងធ្ងន់ធ្ងរនិងធ្វើការវាយប្រហារដ៏សាហាវដោយសំដៅទៅលើជនស៊ីវិលផងដែរ។

យោងតាមបទឈប់បាញ់ អាមេនីនិងអាស៊ែបៃហ្សង់ក៏បានឯកភាពគ្នាចាប់ផ្តើម "ការចរចារ គ្នាយ៉ាងជាក់ស្តែង" ដើម្បីសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធីឱ្យបានឆាប់ៗតាមដែលអាចធ្វើទៅបានក្នុងនាមជាអន្តរការីនៃក្រុម Minsk - ចំណុះអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) ដែលប្រទេសរុស្ស៊ី បារាំង និងអាមេ  រិកធ្វើជាសហប្រធានអង្គការនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ