ជម្លោះនៅតំបន់ Nagorno-Karabakh៖ បទឈប់បាញ់ មនុស្សធម៌ ចូលជាធរមាននៅថ្ងៃទី ២៦ ខែតុលា

(VOVWORLD) - ក្រុម Minsk បានឲ្យដឹងថា សហប្រធាន និងរដ្ឋមន្ត្រីការបរទេសរបស់ក្រុមនេះនឹងជួបជុំគ្នាជាថ្មីម្តងទៀតនាថ្ងៃទី ២៩ ខែតុលា សំដៅពិភាក្សាលើបញ្ហា នៅតំបន់ Nagorno-Karabakh ។
ជម្លោះនៅតំបន់ Nagorno-Karabakh៖ បទឈប់បាញ់ មនុស្សធម៌ ចូលជាធរមាននៅថ្ងៃទី ២៦ ខែតុលា - ảnh 1 ជម្លោះនៅតំបន់ Nagorno-Karabakh (រូបថត៖ TTXVN)

ក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញ នៅថ្ងៃទី ២៥ ខែតុលា ក្រសួងការបរទេសអាមេរិក រួមជាមួយរដ្ឋាភិបាលអាមេនី និង អាស៊ែបៃហ្សង់បានឲ្យដឹងថា បទឈប់បាញ់មនុស្សធម៌ក្នុងការប្រយុទ្ធគ្នារវាងប្រទេស អាស៊ីកណ្តាលទាំងពីរនៅតំបន់ Nagorno-Karabakh បានចាប់ផ្តើមចូលជាធរមាននាវេលាម៉ោង ៨ ព្រឹក (ម៉ោង ៤ ព្រឹក តាមម៉ោង GMT) ព្រឹកថ្ងៃទី ២៦ ខែតុលា។  សេចក្ដីថ្លែងការណ៍នេះត្រូវបាននាំចេញ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo នៅថ្ងៃទី ២៣ខែតុលាបានជួបជាមួយសមភាគីអាមេនី និងអាស៊ែបៃហ្សង់ នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីជំរុញសន្តិភាព ហើយបន្ទាប់ពីកិច្ចប្រជុំរបស់សហប្រធាននៃក្រុម Minsk ចំណុះអង្គការសន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុប  (OSCE) ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយទៀត ក្រុម Minsk បានឲ្យដឹងថា សហប្រធាន និងរដ្ឋមន្ត្រីការបរទេសរបស់ក្រុមនេះនឹងជួបជុំគ្នាជាថ្មីម្តងទៀតនាថ្ងៃទី ២៩ ខែតុលា សំដៅពិភាក្សាលើបញ្ហា នៅតំបន់ Nagorno-Karabakh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ