ជម្លោះនៅតំបន់ Nagorny – Karabakh ៖ សហរដ្ឋអាមេរិក - បារាំង - រុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការអំពាវនាវឱ្យបញ្ឈប់អរិភាព

(VOVWORLD) - នាថ្ងៃទី ១ ខែតុលា រុស្ស៊ី បារាំង និងអាមេរិក បានស្នើឱ្យកងកម្លាំងអាស៊ែបៃហ្សង់និងអាមេនី ត្រូវឈប់បាញ់គ្នាជាបន្ទាន់នៅតំបន់ Nagorny – Karabakh ព្រមទាំងអំពាវនាវឱ្យមានការវិលត្រឡប់ រកមកការចរចាគ្នាដោយគ្មានការពន្យាពេលថែមទៀតផងដែរ។ 
ជម្លោះនៅតំបន់ Nagorny – Karabakh ៖ សហរដ្ឋអាមេរិក - បារាំង - រុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការអំពាវនាវឱ្យបញ្ឈប់អរិភាព - ảnh 1ទ្វារផ្ទះមួយបានបាក់បែកកញ្ចក់ក្នុងកំឡុងពេលមានជម្លោះរវាងNagorny – Karabakh អាស៊ែបៃហ្សង់និងអាមេនីនៅតំបន់ជម្លោះ Nagorny – Karabakh នាថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២០ ។ ( រូបថត៖ THX / TTXVN )

នៅក្នុងសេចក្តីថ្លែងការណ៍រួមក្នុងនាមជាសហប្រធានក្រុម Minsk នៃអង្គការ សន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) ប្រធានាធិបតីនៃប្រទេសទាំង ៣ បាន «អំពាវនាវឲ្យបញ្ឈប់អរិភាពជាបន្ទាន់ក្នុងចំណោមកងកម្លាំងយោធាដែលពាក់ព័ន្ធ»។

នៅថ្ងៃដដែលនេះ បើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (ចក្រភពអង់គ្លេស) ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានសម្តែងការប្រឆាំងជំទាស់ចំពោះការដែលសហរដ្ឋអាមេរិក បារាំង និងរុស្ស៊ី បានជ្រៀតជ្រែកទៅក្នុងការស្វែងរកកិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងកោះ Caucasus ដោយលើកឡើងមូលហេតុថា ពួកគេមិន បានយកចិត្តទុកដាក់លើបញ្ហានៅក្នុងតំបន់នេះអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ លោក Erdogan ក៏បានបញ្ជាក់ជាថ្មីម្តងទៀតថាសន្តិភាពយូរអង្វែងនៅក្នុងតំបន់នេះគឺអាចធ្វើឡើងបាន លុះត្រាតែត្រូវតភ្ជាប់នឹងលក្ខខណ្ឌដែលអាមេនី ដកខ្លួនចេញពីតំបន់ Nagorny – Karabakh ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ