ជម្លោះនៅតំបន់ហ្គាហ្សា៖ អាជ្ញាធរ​អាមេរិកប្រញាប់ប្រញាល់ទៅកាន់តំបន់នេះ ដើម្បីជំរុញការចរចាបទឈប់បាញ់

(VOVWORLD) - ជាមួយនឹងការប្តេជ្ញាចិត្តជំរុញកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេលវែងដើម្បីបង្កើតប៉ុព្វបទសម្រាប់ការបញ្ឈប់ទាំងស្រុងនូវជម្លោះដែលអូសបន្លាយរយៈពេលជាង ៩ ខែនៅក្នុងតំបន់ហ្គាហ្សា រដ្ឋាភិបាលសហរដ្ឋអាមេរិកទើបបានសម្រេចបញ្ជូនមន្ត្រីជាន់ខ្ពស់ម្នាក់ទៀតទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីគាំទ្រដល់ការចរចា។

យោងតាមសារព័ត៌មានអេហ្ស៊ីប មន្ត្រីអាមេរិកដែលទៅបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ាលើកនេះគឺលោកស្រី Barbara Leaf ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការជិតបូព៌ា។ ដំណើរទស្សនកិច្ចរបស់ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទៅកាន់មជ្ឈិមបូព៌ាអូសបន្លាយរហូតដល់ថ្ងៃទី ១៤ ខែកក្កដា រួមមានគោលដៅដូចជាអេមីរ៉ាតអារ៉ាប់រួម (UAE) កាតា អេហ្ស៊ីប ហ្សកដានី អ៊ីស្រាអែល និងតំបន់ West Bank។ របៀបវារៈសំខាន់នៅក្នុងដំណើរទស្សនកិច្ចនេះ គឺខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ និងការផ្លាស់ប្តូរចំណាប់ខ្មាំងរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក៏ដូចជាការបង្កើតសន្តិសុខនិងសន្តិភាពប្រកបដោយនិរន្តរភាពនៅមជ្ឈិមបូព៌ា ក្រោយសង្គ្រាម។

ជម្លោះនៅតំបន់ហ្គាហ្សា៖ អាជ្ញាធរ​អាមេរិកប្រញាប់ប្រញាល់ទៅកាន់តំបន់នេះ ដើម្បីជំរុញការចរចាបទឈប់បាញ់ - ảnh 1ប្រជាជនប៉ាឡេស្ទីនជម្លៀសចេញពីតំបន់ភាគខាងកើតនៃទីក្រុង Khan Younis តំបន់ហ្គាហ្សា នាថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

មុននឹងលោកស្រី Barbara Leaf មន្ត្រីជាន់ខ្ពស់ពីររូបផ្សេងទៀតនៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិកគឺនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) លោក William Burns និងអ្នកសម្របសម្រួលសេតវិមានសម្រាប់កិច្ចការមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង លោក Brett McGurk ក៏មានវត្តមាននៅក្នុងតំបន់ ដើម្បីគាំទ្រដំណើរការចរចាផងដែរ។ កាលពីថ្ងៃទី ៨ ខែកក្កដា មន្ត្រីអាមេរិកពីររូបបានពិភាក្សាដោយផ្ទាល់នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ជាមួយមេដឹកនាំចារកម្មនៃប្រទេសអេហ្ស៊ីប ហ្ស៊កដានី និងអ៊ីស្រាអែល ស្តីពីវិធានការជំរុញកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ