ជម្លោះនៅតំបន់ហ្គាហ្សា៖ អ៊ីស្រាអែល និងក្រុមហាម៉ាសឈានដល់កិច្ចព្រមព្រៀងស្តីពីការ​ផ្តល់ជំនួយនិងថ្នាំពេទ្យដល់ជនស៊ីវិល និងចំណាប់ខ្មាំង

(VOVWORLD) - នាថ្ងៃទី ១៦ ខែមករា ប្រទេសកាតា និងបារាំងបានសម្រុះសម្រួលឲ្យកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាស ស្តីពីការផ្តល់ថ្នាំពេទ្យ ដល់ចំណាប់ខ្មាំងអ៊ីស្រាអែលប្រហែល ៤៥ នាក់ដែលកំពុងត្រូវបានក្រុមហាម៉ាសចាប់ឃុំខ្លួននៅតំបន់ហ្គាហ្សា ជាថ្នូរនឹងការទទួលបានជំនួយផ្នែកមនុស្សធម៌និងវេជ្ជសាស្រ្តដល់ប្រជាជនដែលងាយរងគ្រោះបំផុតនៅទឹកដីប៉ាឡេស្ទីន។

យោងតាមលោក Philippe Lalliot ប្រធានមជ្ឈមណ្ឌលដោះស្រាយវិបត្តិនៃក្រសួងការបរទេសបារាំង ជាអង្គភាពរៀបចំសកម្មភាពជួយឧបត្ថម្ភ បានឲ្យដឹងថា ដំណើរការចរចាបានប្រព្រឹត្តិទៅអស់រយៈពេលជាច្រើនសប្តាហ៍ ហើយគំនិតដំបូងបានមកពីគ្រួសាររបស់ចំណាប់ខ្មាំងអ៊ីស្រាអែលមួយចំនួន។

ជម្លោះនៅតំបន់ហ្គាហ្សា៖ អ៊ីស្រាអែល និងក្រុមហាម៉ាសឈានដល់កិច្ចព្រមព្រៀងស្តីពីការ​ផ្តល់ជំនួយនិងថ្នាំពេទ្យដល់ជនស៊ីវិល និងចំណាប់ខ្មាំង - ảnh 1ជំនួយសម្រាប់តំបន់ហ្គាហ្សាត្រូវបានដឹកជញ្ជូនតាមច្រកព្រំដែន Rafah ។ រូបថត៖ Times of Israel

ជំនួយទាំងនឹងចាកចេញពីប្រទេសកាតាទៅកាន់អេហ្ស៊ីបនៅថ្ងៃទី១៧ ខែមករា មុនពេលបានដឹកជញ្ជូនតាមច្រកព្រំដែន Rafah ។ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) នឹងសម្របសម្រួលប្រតិបត្តិការជំនួយនៅមូលដ្ឋានជាក់ស្ដែង។

នៅក្នុងកាយវិការពាក់ព័ន្ធមួយទៀត ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyah កាលពីថ្ងៃទី ១៦ ខែមករា បានបញ្ជាក់ពីកិច្ចព្រមព្រៀងខាងលើ ហើយបានឲ្យដឹងថា ថ្នាំពេទ្យទាំងនេះត្រូវបានបញ្ជាទិញនៅក្នុងប្រទេសបារាំង យោងតាមបញ្ជីរបស់អ៊ីស្រាអែល៕


ប្រតិកម្មទៅវិញ

ផ្សេងៗ