ជម្លោះនៅស៊ូដង់៖ ភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងឈប់បាញ់រយៈពេល៧ថ្ងៃ

(VOVWORLD) - ក្រសួងការបរទេសស៊ូដង់ខាងត្បូង កាលពីថ្ងៃទី ២ ឧសភា បានប្រកាសថា មេបញ្ជាការកងទ័ពស៊ូដង់ Abdel Fattah al-Burhan និងបញ្ជាការកងកម្លាំងគាំទ្ររហ័ស (RSF) Mohamed Hamdan Dagalo បានយល់ព្រមជាគោលការណ៍ចំពោះបទឈប់បាញ់ដែលមាន រយៈពេល ៧ ថ្ងៃ ចាប់ផ្តើមនៅថ្ងៃស្អែក (ថ្ងៃទី ៤ ឧសភា)។

ជម្លោះនៅស៊ូដង់៖ ភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងឈប់បាញ់រយៈពេល៧ថ្ងៃ - ảnh 1ភាពស្ងប់ស្ងាត់នៅក្នុងរដ្ឋធានី Khartoum នៅពេលដែលការប្រយុទ្ធគ្នានៅតែបន្តរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) (រូបថត៖ AFP/TTXVN)

យោងតាមសេចប្រកាស ប្រធានាធិបតីស៊ូដង់ខាងត្បូង លោក Salva Kiir បានសង្កត់ធ្ងន់លើសារៈសំខាន់នៃបទឈប់បាញ់ដែលអូសបន្លាយបន្ថែម ក៏ដូចជាសារៈសំខាន់នៃការតែងតាំងតំណាងសម្រាប់កិច្ចចរចាសន្តិភាព ដោយកត់សម្គាល់ថា ភាគីទាំងពីរបានយល់ព្រមតែងតាំងតំណាងចរចា។

ប្រទេសស៊ូដង់ខាងត្បូងត្រូវបានគេចាត់ទុកថា ជាអ្នករៀបចំកិច្ចចរចាសន្តិភាពមួយស្តីពីជម្លោះក្នុងប្រទេសស៊ូដង់ ហើយប្រទេសនេះបានផ្តល់ការសម្របសម្រួលសម្រាប់ជម្លោះនៅក្នុងប្រទេសស៊ូដង់។

យោងតាមក្រសួងសុខាភិបាលស៊ូដង់ មនុស្សជាង ៥០០ នាក់បានស្លាប់ និងជាង ៤.១០០ នាក់បានរងរបួស ខណៈដែលការប្រយុទ្ធគ្នានៅក្នុងប្រទេសស៊ូដង់បានផ្ទុះឡើងចាប់តាំងពីពាក់កណ្តាលខែមេសាមក ស្របពេលជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិបានឲ្យដឹងថា មនុស្ស ២៧០.០០០ នាក់បានចាកចេញពីស៊ូដង់ ទៅកាន់ប្រទេសជិតខាងគឺ៖ សាធារណរដ្ឋឆាដ និងស៊ូដង់ខាងត្បូង។ ក្រៅពីនោះ មនុស្សរាប់ពាន់នាក់ក៏ត្រូវបានជម្លៀសទៅកាន់ប្រទេសអេត្យូពីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ