ជម្លោះនៅស៊ីរីបានចូលដល់ឆ្នាំទី ១០ ហើយ

(VOVWORLD) - យ៉ាងហោចណាស់មានមនុស្ស ៣៨៤.០០០ នាក់ត្រូវស្លាប់ ក្នុងនោះមានជនស៊ីវិល ១១៦,០០០ នាក់ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅក្នុងប្រទេសស៊ីរី កាលពីខែមីនាឆ្នាំ ២០១១មក។ ទាំងអស់នេះ ជាតួលេខដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) ប្រកាសនៅថ្ងៃទី ១៤ ខែមីនា។

យោងតាមការវាយតម្លៃរបស់ SOHR បានអោយដឹងថា នៅពេលដែលសង្គ្រាមនៅក្នុងប្រទេសស៊ីរីឈានចូលដល់ឆ្នាំទី ១០ នោះ កងទ័ពរដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar al-Assad បានគ្រប់គ្រងច្រើនជាង ៧០% នៃទឹកដីរបស់ប្រទេសនេះ។ ប៉ុន្តែ សង្គ្រាមបណ្តាលឡើងផលវិបាកសេដ្ឋកិច្ច មហន្តរាយនិងការបាត់បង់មនុស្សយ៉ាងច្រើន។ ម្យ៉ាងវិញទៀត សង្គ្រាមបានបំផ្លាញសេដ្ឋកិច្ចធ្វើឱ្យប្រជាជនស៊ីរីជាង ១១ លាននាក់ចាកចេញពីផ្ទះ។ ជាពិសេស ក្នុងចំណោមជនរងគ្រោះខ្លាំងនោះ មានកុមារ ២២.០០០ នាក់និងស្ត្រី ១៣.០០០ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ