ជម្លោះនៅហ្គាហ្សា៖ អ៊ីស្រាអែលយល់ព្រមលើបទឈប់បាញ់មនុស្សធម៌នៅតំបន់ហ្គាហ្សា

(VOVWORLD) - នាថ្ងៃទី ៩ ខែវិច្ឆិកា រដ្ឋាភិបាលអាមេរិកបានឲ្យដឹងថា អ៊ីស្រាអែលបានយល់ព្រមផ្អាកជាបណ្តោះអាសន្ន នូវប្រតិបត្តិការយោធារយៈពេល ៤ ម៉ោងជារៀងរាល់ថ្ងៃនៅតំបន់ហ្គាហ្សាភាគខាងជើង ដើម្បីអនុញ្ញាតឱ្យប្រជាជននៅក្នុងតំបន់នេះ ភៀសខ្លួនចេញពីសង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។
ជម្លោះនៅហ្គាហ្សា៖ អ៊ីស្រាអែលយល់ព្រមលើបទឈប់បាញ់មនុស្សធម៌នៅតំបន់ហ្គាហ្សា - ảnh 1ទាហានអ៊ីស្រាអែលដាក់ពង្រាយយុទ្ធនាការលើគោក នៅភាគខាងជើងតំបន់ហ្កាហ្សា នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៣។ រូបថត៖ AFP/TTXVN

ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby ។ លោក Kirby ក៏បានឲ្យដឹងថា អ៊ីស្រាអែលបានសន្យាថានឹងប្រកាសរយៈពេល ៣ ម៉ោងមុនពេលឈប់បាញ់ ហើយនឹងបើកច្រករបៀងទីពីរសម្រាប់ជនស៊ីវិលដើម្បីភៀសខ្លួនពីតំបន់ដែលជាចំណុចសំខាន់នៃប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមហាម៉ាស់។ ច្រករបៀងនេះ គឺជាខ្សែផ្លូវមួយនៅឆ្នេរសមុទ្រ ដែលភ្ជាប់ជាមួយផ្លូវហាយវេខាងជើង-ខាងត្បូងនៃតំបន់ហ្គាហ្សា។

ក្នុងពេលជាមួយគ្នានោះ សហគមន៍អន្តរជាតិបន្តព្រមានអំពីសោកនាដកម្មមនុស្សធម៌នៅតំបន់ហ្គាហ្សា។ គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ (IRC) កាលពីថ្ងៃទី ៩ វិច្ឆិកា បានឲ្យដឹងថា ជនស៊ីវិលប៉ាឡេស្ទីនជិត ១,៥ លាននាក់ដែលត្រូវផ្លាស់ទីលំនៅដោយការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា កំពុងប្រឈមមុខនឹងប្រព័ន្ធសុខាភិបាលដែលមានសញ្ញានៃការដួលរលំ។ យោងតាម IRC ប្រជាជនហ្គាហ្សាប្រហែល ៩៥% មិនមានទឹកស្អាតប្រើប្រាស់ទេ ហើយកន្លែងថែទាំសុខភាពបឋមប្រមាណ ៦៤% ត្រូវបិទទ្វារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ