ជម្លោះប្រដាប់អាវុធផ្ទុះឡើងនៅតំបន់ហ្កាហ្សា អ៊ីស្រាអែលប្រកាសអាសន្នកម្រិតខ្ពស់បំផុត

(VOVWORLD) - នាថ្ងៃទី ៧ ខែតុលា កងទ័ពអ៊ីស្រាអែលបានបើកយុទ្ធនាការវាយប្រហារលើតំបន់ហ្គាហ្សាដែលមានឈ្មោះថា "ដាវដែក" ដោយកម្លាំងជើងគោកនិងជើងអាកាសក្នុងពេលដំណាលគ្នា។ 
ជម្លោះប្រដាប់អាវុធផ្ទុះឡើងនៅតំបន់ហ្កាហ្សា អ៊ីស្រាអែលប្រកាសអាសន្នកម្រិតខ្ពស់បំផុត - ảnh 1ប៉ូលីសជម្លៀសមនុស្សចេញពីកន្លែងដែលរងការបាញ់កាំជ្រួចមីស៊ីលពីតំបន់ Gaza នៅ Ashkelon ភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ (រូបថត៖ AP/Tsafrir Abayov)

តាមនោះ យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារលើគោលដៅជាច្រើននៅតំបន់ហ្គាហ្សា ខណៈពេលដែលកងកម្លាំងជើងគោក ដោយមានការចូលរួមរបស់រថក្រោះ និងរថពាសដែករាប់សិបគ្រឿងបានចូលទៅកាន់តំបន់ហ្គាហ្សាពីទិសដៅផ្សេងៗគ្នាជាច្រើន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់បានស្លាប់ និងរងរបួសនៅក្នុងការវាយប្រហារតាមជើងអាកាស ខណៈដែលចំនួនអ្នកស្លាប់និងរងរបួសដោយការវាយឆ្មក់លើដីគោកមិនទាន់ត្រូវបានកំណត់នៅឡើយ។

យុទ្ធនាការវាយប្រហារលើតំបន់ហ្គាហ្សាត្រូវបានចាប់ផ្តើមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកងពលតូចអត្តឃាត al-Qassam នៃចលនាអ៊ីស្លាមហាម៉ាស ស្រាប់តែបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើទីប្រជុំជនជាច្រើនរបស់អ៊ីស្រាអែល ជុំវិញតំបន់ហ្គាហ្សា ព្រមទាំងបាញ់កាំជ្រួចមីស៊ីលជាង ១០០០ គ្រាប់ពីហ្គាហ្សា ចូលទៅក្នុងទីក្រុងជាច្រើននៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។

បន្ទាប់ពីការវាយប្រហារដោយក្រុមហាម៉ាស កងទ័ពអ៊ីស្រាអែលបានប្រកាសអាសន្នកម្រិតខ្ពស់បំផុត។ នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយនៅរសៀលថ្ងៃនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាក់ថា ប្រទេសនេះកំពុងស្ថិតក្នុងស្ថានភាពសង្គ្រាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ