ជម្លោះ​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត​នៅ​តំបន់ West Bank មនុស្ស​ជា​ច្រើន​ត្រូវស្លាប់ និងរង​របួស

(VOVWORLD) - កងទ័ពអ៊ីស្រាអែលបានប្រកាសថា ជនរងគ្រោះ ៣ នាក់ក្នុងចំណោមជនរងគ្រោះគឺជាយោធិនអ៊ីស្រាអែល ហើយកំពុងស្វែងរកជនដៃដល់។
ជម្លោះ​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត​នៅ​តំបន់ West Bank មនុស្ស​ជា​ច្រើន​ត្រូវស្លាប់ និងរង​របួស - ảnh 1កងកម្លាំងសន្តិសុខអ៊ីស្រាអែល។ រូបថតឯកសារ៖ AFP/VNA

កាលពីម្សិលមិញ សារព័ត៌មានប៉ាឡេស្ទីនបានរាយការណ៍ថា កងទ័ពអ៊ីស្រាអែលនាថ្ងៃដដែលបានវាយឆ្មក់ជំរំជនភៀសខ្លួន Balata នៅជិតទីក្រុង Nablus នៅតំបន់  West Bank ភាគខាងជើង ហើយជួបប្រទះការប្រឆាំងយ៉ាងខ្លាំងក្លារបស់ខ្មាន់កាំភ្លើងនៅមូលដ្ឋាន។ នេះគឺជាករណីថ្មីបំផុតក្នុងព្រឹត្តិការណ៍តានតឹងនានានៅតំបន់ West Bank នារយៈពេលកន្លងទៅ។ ស្ថាប័នមានសមត្ថកិច្ចបានឲ្យដឹងថាមានអ្នកស្លាប់ចំនួន ១ នាក់ និងរងបួស ១ នាក់ទៀត។

នាថ្ងៃដដែល សារព័ត៌មានមូលដ្ឋានក៏បានរាយការណ៍ថា ករណីបាញ់កាំភ្លើងកន្លែងមួយបានកើតឡើងនៅតំបន់ West Bank បណ្តាលឲ្យជនជាតិអ៊ីស្រាអែល៤នាក់រងរបួស។ បច្ចុប្បន្នជនរងគ្រោះទាំង៤នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យតាមរយៈឧទ្ធម្ភាគចក្រដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ។ កងទ័ពអ៊ីស្រាអែលបានប្រកាសថា ជនរងគ្រោះ ៣ នាក់ក្នុងចំណោមជនរងគ្រោះគឺជាយោធិនអ៊ីស្រាអែល ហើយកំពុងស្វែងរកជនដៃដល់។ ជនសង្ស័យត្រូវបានចាត់ទុកថាជាជនជាតិប៉ាឡេស្ទីនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ