ជម្លៀសជនស៊ីវិលជិត ១.៧០០នាក់នៅក្បែររោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia
(VOVWORLD) - ជនស៊ីវិលប្រហែល ១.៦៨០នាក់ រួមទាំងកុមារ ៦០០នាក់ត្រូវបានជម្លៀសចេញពីតំបន់ក្បែររោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែន។
រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ភាគខាងត្បូងអ៊ុយក្រែន។ (រូបភាព៖ AFP/VNA) |
នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី ៧ ខែឧសភា តាមរយៈបណ្តាញសង្គម Telegram លោក Yevgeny Balitsky អភិបាលតំបន់ Zaporizhzhia ដែលតែងតាំងដោយរុស្ស៊ីបានឲ្យដឹងថា ជនជម្លៀសត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្ននៅទីក្រុង Berdyansk។
មុននោះ នាថ្ងៃទី ៦ ខែឧសភា អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បានព្រមានថា ស្ថានភាពនៅតំបន់ក្បែររោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia "មិនអាចទាយទុកជាមុនបាន និងកាន់តែគ្រោះថ្នាក់ទៅៗ"។ អគ្គនាយក AEA បានព្រមានម្តងហើយម្តងទៀតថា ការប្រយុទ្ធគ្នាអាចបង្កគ្រោះថ្នាក់នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ៕