ជម្លៀសប្រជាជនទៅកន្លែងមានសុវត្ថិភាពដើម្បីកាត់បន្ថយការខូចខាតដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ

(VOVWORLD) - ជម្លៀសប្រជាជនទៅកន្លែងមានសុវត្ថិភាព ដោយគោលបំណងកាត់បន្ថយការខូចខាតដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ។
ជម្លៀសប្រជាជនទៅកន្លែងមានសុវត្ថិភាពដើម្បីកាត់បន្ថយការខូចខាតដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ - ảnh 1 កងកម្លាំងមានសមត្ថភាពខេត្ត Quang Tri កំពុងជម្លៀសប្រជាជនទៅដល់កន្លែងសុវត្ថិភាព

នៅខាងក្រៅនៃកិច្ចប្រជុំលើកទី ១០ រដ្ឋសភាវៀតណាម នីតិកាលទី ១៤ នាថ្ងៃទី ២ ខែវិច្ឆិកា ឆ្លើយតបទៅនឹងអ្នកយកព័ត៌មាន នៃវិទ្យុសម្លេង វៀតណាម អំពីការខូចខាតដែលបណ្តាលមកពីទឹកជំនន់ នៅតំបន់ ភាគកណ្តាល នាពេលថ្មីៗនេះ សមា ជិក សមាជិកាសភាមួយចំនួនបានឲ្យដឹងថា ចាំបាច់ត្រូវពិនិត្យឡើងវិញ និងវាយតម្លៃចំពោះតំបន់ដែលមាន ហានិភ័យខ្ពស់ នៃការរអិលបាក់ដី ដើម្បីជម្លៀសប្រជាជន ទៅកន្លែងមានសុវត្ថិភាព ដោយគោលបំណងកាត់បន្ថយការខូចខាតដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ។ ទន្ទឹមជាមួយគ្នានោះ ពង្រឹងការគ្រប់គ្រងនិងការពារព្រៃឈើ។ សមាជិកសភា លោក Tran Hoang Ngan គណៈប្រតិភូទីក្រុង ហូជីមិញលើកមតិថា៖ “ប្រសិនបើយើងនៅតែបន្តប្រើប្រាស់ដីព្រៃសម្រាប់គម្រោងផ្សេងៗទៀត គឺខ្ញុំមិនគាំទ្រទេ យើងត្រូវតែប្រុងប្រយ័ត្នផង។ នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍នាពេលខាងមុខ យើងនឹងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព គឺ “សេដ្ឋកិច្ចបៃតង”។ ហេតុ ដូច្នេះ បញ្ហាបរិស្ថានត្រូវតែជាអាទិភាពកំពូល”

ចំណែកឯសមាជិកសភា លោក Quang Van Huong នៃគណៈប្រតិភូ Son La បានចាត់ទុកថា ក្រៅពីកត្តាអសកម្មនិងអាកាសធាតុជ្រុលនិយម ដោយសារឥទ្ធិពលនៃការផ្លាស់ប្តូរអាកាសធាតុ ដែលនាំឱ្យមានការខូច ខាតអំពីអាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរនាពេលកន្លងមក យើងក៏ត្រូវគិតគូរពីផលប៉ះពាល់នៃសកម្មភាពសេដ្ឋកិច្ចសង្គម ការរស់នៅរបស់ប្រជាជនលើបរិស្ថានទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ