ជម្លោះហាម៉ាស- អ៊ីស្រាអែល ៖ Al Houthi វាយឆ្មក់នាវាអាមេរិក ខណៈដែល​ IDF បាន​បង្កើន​ការ​វាយ​ប្រហារ​​លើ​តំបន់​ហ្គាហ្សា

(VOVWORLD) - នាថ្ងៃទី ១៥ ខែមករា កងកម្លាំង Al Houthi ក្នុងប្រទេសយេម៉ែន បានធ្វើការវាយឆ្មក់ដោយមីស៊ីលលើកប៉ាល់អាមេរិកមួយគ្រឿង នៅជិតកំពង់ផែ Aden។ នេះជាការឆ្លើយតបទៅនឹងការវាយប្រហារជើងអាកាសរបស់កងទ័ពអាមេរិកនិងអង់គ្លេសលើដែនដីយេម៉ែន កាលពីថ្ងៃទី ១១-១២ ខែមករា។ 

ប៉ុន្មានម៉ោងមុននោះ ទីបញ្ជាការកណ្តាលអាមេរិកនៅមជ្ឈិមបូព៌ា (CENTCOM) ក៏បានបញ្ជាក់ថា កប៉ាល់ដឹកទំនិញដែលព្យួរទង់នៃប្រជុំកោះ Sharshall រងការវាយប្រហារដោយមីស៊ីលប្រឆាំងនាវានៅសមុទ្រក្រហមភាគខាងត្បូង។ ការវាយប្រហារនេះធ្វើឱ្យកប៉ាល់មានខូចខាត  ប៉ុន្តែមិនបណ្តាលឱ្យមានអ្នកស្លាប់និងរងរបួសឡើយ ហើយមិនប៉ះពាល់ដល់ការធ្វើដំណើររបស់កប៉ាល់នោះទេ។

ជម្លោះហាម៉ាស- អ៊ីស្រាអែល ៖ Al Houthi វាយឆ្មក់នាវាអាមេរិក ខណៈដែល​ IDF បាន​បង្កើន​ការ​វាយ​ប្រហារ​​លើ​តំបន់​ហ្គាហ្សា - ảnh 1នាវាផ្ទុកយន្តហោះរបស់អាមេរិក។ រូបថត៖ US NAVY

នាថ្ងៃដដែលនោះ កងទ័ពអ៊ីស្រាអែលបានបន្តបើកការវាយប្រហារបន្ថែមទៀត ដោយប្រើកម្លាំងទ័ពជើងអាកាស កងទ័ពជើងទឹក កាំភ្លើងធំ និងកងទ័ពជើងគោក សំដៅទៅលើគោលដៅផ្សេងៗគ្នានៅទូទាំងតំបន់ហ្គាហ្សា។ សេចក្តីប្រកាសរបស់អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនកាលពីថ្ងៃទី ១៥ មករា  បានឲ្យដឹងថា ការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលលើតំបន់ហ្គាហ្សាបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៥០នាក់ស្លាប់ និងប្រហែល ៣០០នាក់រងរបួស ដែលភាគច្រើនជាជនស៊ីវិល។ រីឯខ្លួនវិញ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានសង្កត់ធ្ងន់ថា ការវាយប្រហាររបស់ IDF នឹងមិនបញ្ឈប់ទេ នៅពេលដែលមិនទាន់សម្រេចបានគោលដៅដែលបានដាក់ចេញ គឺយកឈ្នះលើកងកម្លាំងហាម៉ាស និងជួយសង្គ្រោះចំណាប់ខ្លាំងទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ