ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ EU អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាមួយមជ្ឈិមបូព៌ា ដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា

(VOVWORLD) - កាលពីថ្ងៃទី ១៣ ខែមករា តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខនៃសហភាពអឺរ៉ុប (EU) លោក Josep Borrell បានដាស់តឿនឱ្យអឺរ៉ុប បង្រួបបង្រួមគ្នា និងសហការជាមួយដៃគូនៅមជ្ឈិមបូព៌ា ដើម្បីជំរុញការបញ្ឈប់ជម្លោះនៅតំបន់ហ្គាហ្សា។ 

ថ្លែងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់មជ្ឈិមបូព៌ា លោក Borrell បានលើកឡើងពីភាពចាំបាច់ក្នុងការបញ្ឈប់ការប្រយុទ្ធគ្នាយ៉ាងឆាប់រហ័ស និងដោះលែងចំណាប់ខ្មាំង ជៀសវាងការបង្ខំប្រជាជនប៉ាឡេស្ទីនឱ្យផ្លាស់ទីលំនៅចេញពីទឹកដីរបស់ពួកគេ ព្រមទាំងដាស់តឿនឱ្យកងកម្លាំងអ៊ីស្រាអែលដកខ្លួនចេញពីតំបន់ហ្គាហ្សាយ៉ាងឆាប់រហ័ស។

ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ EU អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាមួយមជ្ឈិមបូព៌ា ដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា - ảnh 1អគារនានាត្រូវបានបំផ្លាញបន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។ រូបថត៖ IRNA/TTXVN

នាថ្ងៃដដែល ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអំពាវនាវឱ្យមានការចរចាថ្មីស្តីពីការដោះលែងចំណាប់ខ្មាំងដែលចាប់ខ្លួនដោយចលនាអ៊ីស្លាមហាម៉ាសនៅតំបន់ហ្គាហ្សា។ ក្នុងយុទ្ធនាការវាយប្រហារសំដៅទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣ ក្រុមហាម៉ាសបានចាប់ខ្លួនចំណាប់ខ្មាំងប្រហែល ២៥០នាក់។ អ៊ីស្រាអែលបានឲ្យដឹងថា មនុស្ស ១៣២នាក់នៅតែត្រូវឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា ក្នុងនោះគេចាត់ទុកថា មនុស្សយ៉ាងហោចណាស់ ២៥ នាក់បានស្លាប់។ ពលរដ្ឋបារាំងបីនាក់នៅតែបាត់ខ្លួនបន្ទាប់ពីការវាយប្រហារខាងលើ ហើយត្រូវបានគេជឿថា ស្ថិតក្នុងចំណោមចំណាប់ខ្មាំងដែលត្រូវឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ