ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ កងទ័ពអ៊ីស្រាអែលបន្តវាយប្រហារជំរុំជនភៀសខ្លួន Jabalia

(VOVWORLD) - នៅលើបណ្តាញសង្គម X អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Avichay Adraee បានឲ្យដឹងថា កងទ័ពបានកំចាត់ "ក្រុមបំផ្លិចបំផ្លាញ" ប៉ុន្តែបាននិយាយថា កងទ័ពអ៊ីស្រាអែលមិនទទួលរងការខាតបង់ណាមួយនៅក្នុងការប៉ះទង្គិចនោះទេ។
ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ កងទ័ពអ៊ីស្រាអែលបន្តវាយប្រហារជំរុំជនភៀសខ្លួន Jabalia - ảnh 1ផ្សែងហុយឡើងក្នុងអំឡុងពេលការវាយប្រហាររបស់អ៊ីស្រាអែលលើក្រុង Jabalia ។ រូបថត៖ AFP

នាថ្ងៃទី ១៨ ឧសភា កងទ័ពអ៊ីស្រាអែលបានបន្តវាយប្រហារទីក្រុង Jabalia ភាគខាងជើងតំបន់ហ្គាហ្សា ហើយបានជំរុញឱ្យប្រជាជននៅក្នុងតំបន់នេះជម្លៀសទៅកាន់ទីជម្រកនៅភាគខាងលិចទីក្រុងហ្គាហ្សា។ នៅលើបណ្តាញសង្គម X អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Avichay Adraee បានឲ្យដឹងថា កងទ័ពបានកំចាត់ "ក្រុមបំផ្លិចបំផ្លាញ" ប៉ុន្តែបាននិយាយថា កងទ័ពអ៊ីស្រាអែលមិនទទួលរងការខាតបង់ណាមួយនៅក្នុងការប៉ះទង្គិចនោះទេ។

មុននោះ ប្រភពវេជ្ជសាស្រ្តប៉ាឡេស្ទីនបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ២៨ នាក់ រួមទាំងស្ត្រី និងកុមារ ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលជាប់ៗគ្នាទៅលើជំរុំជនភៀសខ្លួន Jabalia ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ