ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ ការចរចា ឈប់បាញ់នៅតំបន់ហ្គាហ្សា សម្រេចបានវឌ្ឍនភាពមួយចំនួន
(VOVWORLD) - ប្រភពព័ត៌មានមួយចំនួនទៀតបានឲ្យដឹងថា ជុំចរចាបច្ចុប្បន្ននៅទីក្រុងគែរ បានចាប់ផ្តើមនាថ្ងៃទី ៧ ឧសភា ហើយគណៈប្រតិភូទាំង ៥ ភាគីបានប្រតិកម្មជាវិជ្ជមានចំពោះការបន្តកិច្ចចរចា។
ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Rafah តំបន់ Gaza។ រូបថត៖ THX/TTXVN |
ជុំចរចាថ្មីៗបំផុត សំដៅសម្រេចឲ្យបានកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សាបានប្រព្រឹត្តិទៅនៅទីក្រុងគែរកាលពីថ្ងៃទី ៨ ឧសភា ដោយមានការចូលរួមពីគណៈប្រតិភូមកពីកាតា សហរដ្ឋអាមេរិក និងក្រុមហាម៉ាស់ សម្រេចបានវឌ្ឍនភាពមួយចំនួន បើទោះជាភាគីនានានៅតែមានចំណុចចម្រូងចម្រាសមួយចំនួន។ ក្នុងពេលនោះ ប្រភពព័ត៌មានមួយចំនួនទៀតបានឲ្យដឹងថា ជុំចរចាបច្ចុប្បន្ននៅទីក្រុងគែរ បានចាប់ផ្តើមនាថ្ងៃទី ៧ ឧសភា ហើយគណៈប្រតិភូទាំង ៥ ភាគីបានប្រតិកម្មជាវិជ្ជមានចំពោះការបន្តកិច្ចចរចា។ អ្នកសម្រុះសម្រួលមកពីអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិកបច្ចុប្បន្នកំពុងជំរុញយ៉ាងខ្លាំងក្លាបទឈប់បាញ់ សំដៅបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងជួយសម្រួលដល់ការផ្លាស់ប្ដូរចំណាប់ខ្មាំងអ៊ីស្រាអែលរាប់សិបនាក់ដែលបច្ចុប្បន្ននៅតែត្រូវបានក្រុមហាម៉ាស់ឃាត់ខ្លួន។
ក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធមួយទៀត អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova កាលពីម្សិលមិញបានឲ្យដឹងថា ប្រទេសនេះមិនទាន់ឃើញយថាទស្សន៍ណាមួយសម្រាប់ដំណោះស្រាយសន្តិភាពនៅតំបន់ហ្គាហ្សា ឬទូលំទូលាយជាងនៅមជ្ឈិមបូព៌ាឡើយ ព្រមទាំងចាត់ទុកថា យុទ្ធនាការរបស់អ៊ីស្រាអែលនៅទីក្រុងរ៉ាហ្វាកំពុងបង្កើនជម្លោះផងដែរ៕