ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ ចំនួនអ្នកស្លាប់នៅហ្គាហ្សាលើសពី ១៣ ពាន់នាក់; នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបញ្ជាក់បន្តវាយប្រហារលើក្រុមហាម៉ាស

(VOVWORLD) - ថ្លែងបន្ទាប់ពីជួបជាមួយក្រុមគ្រួសារនៃចំណាប់ខ្មាំងអ៊ីស្រាអែល ដែលត្រូវចាប់ខ្លួនដោយក្រុមហាម៉ាស លោក Netanyahu បានបញ្ជាក់ថា ការជួយ សង្គ្រោះចំណាប់ខ្មាំង ការកំចាត់ក្រុមហាម៉ាស និងធានាថាមិនមានការគំរាមកំហែង ណាមួយពីតំបន់ហ្គាហ្សានាពេលអនាគតទៀតទេ គឺជាការទទួលខុសត្រូវរបស់លោក ផ្ទាល់ និងរដ្ឋាភិបាលអ៊ីស្រាអែលទាំងមូល។ 

ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ ចំនួនអ្នកស្លាប់នៅហ្គាហ្សាលើសពី ១៣ ពាន់នាក់; នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបញ្ជាក់បន្តវាយប្រហារលើក្រុមហាម៉ាស - ảnh 1ប្រជាជនកាន់ទង់ពណ៌ស និងលើកដៃខ្ពស់នៅពេលជម្លៀសទៅកាន់ភាគខាងត្បូងនៃតំបន់ហ្គាហ្សាតាមរយៈច្រករបៀងមនុស្សធម៌ដែលបង្កើតឡើងដោយកងទ័ពអ៊ីស្រាអែលកាលពីថ្ងៃទី ៥ ខែវិច្ឆិកា។ (រូបថត៖ AFP)
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃទី ២០ ខែ វិច្ឆិកា បានបញ្ជាក់ថា វត្តមាននៃកងទ័ពប្រទេសនេះនៅតំបន់ហ្គាហ្សា នឹងមិនបញ្ឈប់ ឡើយ មុនពេលចំណាប់ខ្មាំងទាំងអស់ត្រូវបានជួយសង្គ្រោះ ហើយកងកម្លាំងហាម៉ាស ត្រូវកំចាត់ចោល។ ថ្លែងបន្ទាប់ពីជួបជាមួយក្រុមគ្រួសារនៃចំណាប់ខ្មាំងអ៊ីស្រាអែល ដែលត្រូវចាប់ខ្លួនដោយក្រុមហាម៉ាស លោក Netanyahu បានបញ្ជាក់ថា ការជួយ សង្គ្រោះចំណាប់ខ្មាំង ការកំចាត់ក្រុមហាម៉ាស និងធានាថាមិនមានការគំរាមកំហែង ណាមួយពីតំបន់ហ្គាហ្សានាពេលអនាគតទៀតទេ គឺជាការទទួលខុសត្រូវរបស់លោក ផ្ទាល់ និងរដ្ឋាភិបាលអ៊ីស្រាអែលទាំងមូល។ ការជំរុញយុទ្ធនាការវាយប្រហារនៅហ្គាហ្សាគឺដើម្បីអនុវត្តន៍បេសកកម្មនេះ។
យោងតាមការធ្វើស្ថិតិថ្មីបំផុតដែលប្រកាសកាលពីយប់ថ្ងៃទី ២០ វិច្ឆិកា ដោយ ភ្នាក់ងារសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ការវាយប្រហាររបស់កងទ័ព អ៊ីស្រាអែលបានធ្វើឱ្យមនុស្សជាង ១៣.៣០០ នាក់ស្លាប់ក្នុងនោះមានកុមារចំនួន ៥៦០០ នាក់ និងជាង ៣១ ពាន់នាក់បានរងរបួស។ លើសពីនេះទៀត ប្រជាជន ប្រហែល ១,៧ លាននាក់ ក្នុងចំណោមប្រជាជនសរុបជិត ២,៣ លាននាក់នៅហ្គាហ្សា ត្រូវជម្លៀសចេញពីផ្ទះ ដែលភាគច្រើនកំពុងស្នាក់នៅក្នុងគ្រឹះស្ថានគាំពារដោយអង្គការ សហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ