ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ ធ្វើសម្បទានថ្មីក្នុងការចរចាស្ដីពីបទឈប់បាញ់

(VOVWORLD) - ភាគីហាម៉ាស់ត្រូវចាប់បង្ខំឱ្យផ្ទេរទៅឲ្យភាគីអ៊ីស្រាអែលនូវបញ្ជីចំណាប់ខ្មាំងមានជម្ងឺ ចំណាប់ខ្មាំងវ័យចំណាស់ និងចំណាប់ខ្មាំងស្ត្រីដែលបច្ចុប្បន្នកំពុងត្រូវបានឃុំឃាំងដោយកម្លាំងនេះ ហើយនៅរស់។
ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ ធ្វើសម្បទានថ្មីក្នុងការចរចាស្ដីពីបទឈប់បាញ់ - ảnh 1ប្រជាជននៅតំបន់ហ្គាហ្សា។ រូបថត៖ THX/TTXVN

នាថ្ងៃទី ១០ មេសា មន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា ប្រទេសនេះបានធ្វើសម្បទានក្នុងការចរចាដែលប្រព្រឹត្តិទៅនៅអេហ្ស៊ីបស្ដីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា តាមនោះ ទីក្រុង Tel Aviv បានយល់ព្រមអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីនវិលត្រឡប់ទៅភាគខាងជើងនៃតំបន់ទឹកដីនេះវិញ។ មន្ត្រីអ៊ីស្រាអែលពីររូបដែលក្ដាប់ជាប់យ៉ាងច្បាស់លាស់អំពីការចរចាខាងលើ បានអះអាងថាបទឈប់បាញ់ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក អ៊ីស្រាអែលនឹងអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីនចំនួន ១៥០ ០០០ នាក់ វិលត្រឡប់ទៅកាន់ភាគខាងជើងតំបន់ហ្គាហ្សា ដោយមិនចាំបាច់ឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខឡើយ។ ជាថ្នូរមកវិញ ភាគីហាម៉ាស់ត្រូវចាប់បង្ខំឱ្យផ្ទេរទៅឲ្យភាគីអ៊ីស្រាអែលនូវបញ្ជីចំណាប់ខ្មាំងមានជម្ងឺ ចំណាប់ខ្មាំងវ័យចំណាស់ និងចំណាប់ខ្មាំងស្ត្រីដែលបច្ចុប្បន្នកំពុងត្រូវបានឃុំឃាំងដោយកម្លាំងនេះ ហើយនៅរស់។

មុននោះមួយថ្ងៃ ភាគីហាម៉ាសបានឲ្យដឹងថា សំណើរថ្មីបំផុតស្ដីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលសម្របសម្រួលដោយអេហ្ស៊ីប និងកាតា មិនបានឆ្លើយតាមការទាមទាររបស់បក្សពួកប៉ាឡេស្ទីន ក៏ដូចជាប្រជាជនប៉ាឡេស្ទីនឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ