ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ មិនមានវឌ្ឍនភាពថ្មីក្នុងការចរចាកិច្ចព្រមព្រៀងបទឈប់បាញ់

(VOVWORLD) - កាលពីម្សិលមិញផងដែរ មន្ត្រីជាន់ខ្ពស់របស់ហាម៉ាស់លោក Ismail Haniyeh បានពិភាក្សាជាមួយថ្នាក់ដឹកនាំចារកម្មអេហ្ស៊ីប លោក Abbas Kamel អំពីដំណើរការចរចាដើម្បីសម្រេចបានបទឈប់បាញ់នៅតំបន់ហ្គាហ្សា។
ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ មិនមានវឌ្ឍនភាពថ្មីក្នុងការចរចាកិច្ចព្រមព្រៀងបទឈប់បាញ់ - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាងហ្សា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ រូបថត៖ THX/TTXVN

កាលពីម្សិលមិញ (២៩ មិថុនា) មន្ត្រីជាន់ខ្ពស់នៃចលនាអ៊ីស្លាមហាម៉ាស លោក Osama Hamdan បាននិយាយថា ការចរចាលើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែល និងការដោះលែងចំណាប់ខ្មាំងមិនទទួលបានលទ្ធផលអ្វីឡើយ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Beirut រដ្ឋធានីនៃប្រទេសលីបង់ លោក Hamdan បានបញ្ជាក់ថា ក្រុមហាម៉ាសបានទទួលសំណើចុងក្រោយបំផុតនាថ្ងៃទី ២៤ ខែមិថុនា ប៉ុន្តែខ្លឹមសារគឺ "គ្មានអ្វីថ្មី" ហើយ "រហូតមកដល់ពេលនេះមិនមានការរីកចំរើនពិតប្រាកដណាមួយឡើយ" ក្នុងការចរចាលើកិច្ចព្រមព្រៀងឈប់បាញ់រវាងភាគីទាំងពីរ។

កាលពីម្សិលមិញផងដែរ មន្ត្រីជាន់ខ្ពស់របស់ហាម៉ាស់លោក Ismail Haniyeh បានពិភាក្សាជាមួយថ្នាក់ដឹកនាំចារកម្មអេហ្ស៊ីប លោក Abbas Kamel អំពីដំណើរការចរចាដើម្បីសម្រេចបានបទឈប់បាញ់នៅតំបន់ហ្គាហ្សា។

ទន្ទឹមនឹងនេះ ការវាយប្រហារតាមអាកាស និងការប្រយុទ្ធគ្នាបានបន្តកក្រើកតំបន់ហ្គាហ្សាភាគខាងជើងកាលពីម្សិលមិញ ដែលជាថ្ងៃទីបីជាប់ៗគ្នានៃយុទ្ធនាការយោធាថ្មីរបស់អ៊ីស្រាអែល៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ