ជម្លោះហាម៉ាស់ - អ៊ីស្រាអែល៖ រដ្ឋមន្ត្រីការបរទេសអាមេរិកទៅដល់ហ្ស៊កដានី

(VOVWORLD) - លោក Blinken បានចុះពីយន្តហោះនៅរដ្ឋធានី Amman របស់ប្រទេសហ្ស៊កដានី បន្ទាប់ពីពិបានភាក្សាជាមួយមេដឹកនាំអារ៉ាប់នៅទីក្រុងរីយ៉ាដ (អារ៉ាប៊ីសាអូឌីត)។
ជម្លោះហាម៉ាស់ - អ៊ីស្រាអែល៖ រដ្ឋមន្ត្រីការបរទេសអាមេរិកទៅដល់ហ្ស៊កដានី - ảnh 1រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទៅដល់អាកាសយានដ្ឋានក្នុងទីក្រុង Amman ប្រទេសហ្ស៊កដានី ។ រូបថត៖ AFP/TTXVN

នាថ្ងៃទី ៣០ ខែមេសា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅដល់ហ្ស៊កដានី ដើម្បីពិភាក្សាអំពីវិធីជំរុញការដឹកជញ្ជូនទំនិញជំនួយទៅកាន់តំបន់ហ្គាហ្សា និងពិភាក្សាអំពីស្ថានភាពតានតឹងនៅក្នុងតំបន់នាពេលពេលកន្លងទៅ។

លោក Blinken បានចុះពីយន្តហោះនៅរដ្ឋធានី Amman របស់ប្រទេសហ្ស៊កដានី បន្ទាប់ពីពិបានភាក្សាជាមួយមេដឹកនាំអារ៉ាប់នៅទីក្រុងរីយ៉ាដ (អារ៉ាប៊ីសាអូឌីត)។ ខណៈពេលដែលនៅហ្ស៊កដានី រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងជួបជាមួយស្តេចហ្ស៊កដានី Abdullah II និងសមភាគីនៃប្រទេសនេះគឺលោក Ayman Safadi ក៏ដូចជាអ្នកសម្របសម្រួលផ្នែកមនុស្សធម៌ និងស្ថាបនាតំបន់ហ្គាហ្សានៃអង្គការសហប្រជាជាតិ លោក Sigrid Kaag ។

បន្ទាប់ពីហ្ស៊កដានី លោក Blinken នឹងទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីពិភាក្សាអំពីជុំចរចាថ្មីៗបំផុត សំដៅធានា ទទួលបានបទឈប់បាញ់បណ្តោះអាសន្ន និងដោះលែងឲ្យមានសេរីភាពចំពោះចំណាប់ខ្មាំងដែលនៅតែឃុំខ្លួនដោយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ