ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ សហរដ្ឋអាមេរិក​អំពាវនាវឲ្យ​ក្រុមហាម៉ាស់​ទទួល​យក​កិច្ចព្រមព្រៀ​ង​ឈប់បាញ់ និងប្រឆាំងអ៊ីស្រាអែលវាយប្រហារទីក្រុងរ៉ាហ្វា

(VOVWORLD) - លោករដ្ឋមន្ត្រីការបរទេស Blinken បានសង្កត់ធ្ងន់ថា ការដោះលែងចំណាប់ខ្មាំងគឺជា "ចំណុចស្នូលនៃអ្វីៗគ្រប់បែបយ៉ាង ដែលសហរដ្ឋអាមេរិកកំពុងខិតខំប្រឹងប្រែងអនុវត្តន៍" ។
ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ សហរដ្ឋអាមេរិក​អំពាវនាវឲ្យ​ក្រុមហាម៉ាស់​ទទួល​យក​កិច្ចព្រមព្រៀ​ង​ឈប់បាញ់ និងប្រឆាំងអ៊ីស្រាអែលវាយប្រហារទីក្រុងរ៉ាហ្វា - ảnh 1រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken (ឆ្វេង) ជួបជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog ក្នុងទីក្រុង Tel Aviv ។ រូបថត៖ AFP/TTXVN

ក្នុងកិច្ចសន្ទនាជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog នៅទីក្រុង Tel Aviv នាថ្ងៃទី ១ ឧសភា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានសន្យាផ្តល់អាទិភាពដល់ការបញ្ជូនចំណាប់ខ្មាំងទៅផ្ទះវិញដើម្បីជួបជុំជាមួយគ្រួសារ ព្រមទាំងអំពាវនាវឱ្យកងកម្លាំងហាម៉ាស់ទទួលយកកិច្ចព្រមព្រៀងឈប់បាញ់ជាថ្នូរនឹង ចំណាប់ខ្មាំងដែលស្នើឡើងដោយអ៊ីស្រាអែល។ លោករដ្ឋមន្ត្រីការបរទេស Blinken បានសង្កត់ធ្ងន់ថា ការដោះលែងចំណាប់ខ្មាំងគឺជា "ចំណុចស្នូលនៃអ្វីៗគ្រប់បែបយ៉ាង ដែលសហរដ្ឋអាមេរិកកំពុងខិតខំប្រឹងប្រែងអនុវត្តន៍" ។ តាមការប៉ាន់ប្រមាណថា ជនជាតិអ៊ីស្រាអែលប្រមាណ ១២៩ នាក់នៅតែត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា ក្នុងនោះមនុស្សចំនួន ៣៤ នាក់ត្រូវបានចាត់ទុកថាស្លាប់បាត់បង់ជីវិត។ ក្នុងជំនួបសន្ទនានាថ្ងៃដដែលជាមួយនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu នៅទីក្រុង Jerusalem រដ្ឋមន្ត្រីការបរទេស លោក Blinken បានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកប្រឆាំងដាច់ខាតចំពោះផែនការរបស់អ៊ីស្រាអែលអំពីការវាយប្រហារ រ៉ាហ្វា ដែលជាទីក្រុងមួយនៅភាគខាងត្បូងតំបន់ហ្គាហ្សា។

ក្នុងប្រតិកម្មនាថ្ងៃដដែល ឥស្សរជនជាន់ខ្ពស់របស់ក្រុមហាម៉ាស់ លោក Sami Abu Zuhri បាននិយាយថាក្រុមហាម៉ាស់នឹងបញ្ឈប់រាល់ការចរចាដោយប្រយោលជាមួយអ៊ីស្រាអែល ប្រសិនបើប្រទេសនេះធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងទីក្រុងរ៉ាហ្វា។

ក្នុងពេលនោះ កាលពីម្សិលមិញ អ៊ីស្រាអែលបានបើកច្រកទ្វារព្រំដែន Erez ឡើងវិញ ដើម្បីជួយសម្រួលដល់រថយន្តដឹកជំនួយចូលទៅកាន់តំបន់ហ្គាហ្សា។ ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានស្នើឱ្យទីក្រុង Tel Aviv ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌នៅក្នុងតំបន់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ