ជម្លោះ​ហាម៉ាស - អ៊ីស្រាអែល៖ អាមេរិកពង្រឹងកងកម្លាំងរបស់ខ្លួននៅមជ្ឈិមបូព៌ា

(VOVWORLD) - កាលពីថ្ងៃទី ២៦ ខែតុលា ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា នឹងបញ្ជូនទាហានអាមេរិកប្រហែល ៩០០ នាក់បន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងកាន់តែកើនឡើងពីការវាយប្រហារប្រឆាំងនឹងកងកម្លាំងអាមេរិកដែលកំពុងឈរជើងនៅក្នុងតំបន់នេះ។
ជម្លោះ​ហាម៉ាស - អ៊ីស្រាអែល៖ អាមេរិកពង្រឹងកងកម្លាំងរបស់ខ្លួននៅមជ្ឈិមបូព៌ា - ảnh 1ទាហានអាមេរិកដើរល្បាតក្នុងខេត្ត Hasakeh ភាគឦសានប្រទេសស៊ីរី កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN

អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក Patrick Ryder បានឲ្យដឹងថា កាលពីសប្តាហ៍មុន ទាហានអាមេរិកត្រូវបានវាយប្រហារយ៉ាងហោចណាស់ ១២ដង នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ៤ ដងក្នុងប្រទេសស៊ីរី ដោយមានទាហានអាមេរិកសរុបចំនួន២១នាក់រងរបួស។ ការវាយប្រហារសំដៅទៅលើមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា ជាពិសេសនៅក្នុងប្រទេសស៊ីរី បានកើនឡើងចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិក ជាមួយកងកម្លាំងហាម៉ាសបានផ្ទុះឡើងកាលពីថ្ងៃទី ២ ខែកក្កដា។

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin កាលពីថ្ងៃទី ២៦ ខែតុលា ក៏បានឲ្យដឹងថា កងទ័ពប្រទេសនេះបានធ្វើការវាយប្រហារតាមជើងអាកាស ជាការសងសឹកប្រឆាំងនឹងកងកម្លាំងមួយចំនួននៅភាគខាងកើតប្រទេសស៊ីរី។ ក្រៅពីការពង្រឹងកងកម្លាំងនៅមជ្ឈិមបូព៌ា សហរដ្ឋអាមេរិកក៏បានទុកចំហលទ្ធភាពនៃការជម្លៀសក្រុមគ្រួសាររបស់ទាហានទាំងនេះ ប្រសិនបើចាំបាច់។ លើសពីនេះទៅទៀត អាមេរិកក៏នឹងអនុវត្តវិធានការជាច្រើនទៀត ដើម្បីការពារទាហានរបស់ខ្លួន ដូចជា៖ ការពង្រឹងកងកម្លាំងល្បាត ការប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់តាមរយៈយន្តហោះគ្មានមនុស្សបើក និងការលើកកម្ពស់ការឃ្លាំមើលពីប៉មយាមនៃមូលដ្ឋានយោធា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ