ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ អ៊ីស្រាអែល​វាយតម្លៃអំពី​ឱកាស​ល្អ​ដើម្បី​សម្រេចឲ្យបានកិច្ចព្រមព្រៀង​ឈប់បាញ់​នៅតំបន់​ហ្គាហ្សា

(VOVWORLD) - អ្នកស្រុកបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានឈានចូលជ្រៅទៅក្នុងតំបន់ទាំងពីរនៃទីក្រុងហ្គាហ្សា កងទ័ពបានចូលឆែកឆេរផ្ទះនីមួយៗ ខណៈដែលរថក្រោះបានបាញ់ផ្លោងផ្ទះមួយចំនួន។
ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ អ៊ីស្រាអែល​វាយតម្លៃអំពី​ឱកាស​ល្អ​ដើម្បី​សម្រេចឲ្យបានកិច្ចព្រមព្រៀង​ឈប់បាញ់​នៅតំបន់​ហ្គាហ្សា - ảnh 1អគារនេះត្រូវបានបំផ្លាញបន្ទាប់ពីការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលលើទីប្រជុំជន al-Zawaida តំបន់ហ្គាហ្សា ។ រូបថត៖ THX/TTXVN

នាថ្ងៃទី ១០ ខែកក្កដា ក្រសួងការពារជាតិអ៊ីស្រាអែលបានឲ្យដឹងថា៖ ប្រទេសនេះ និងសហរដ្ឋអាមេរិកសុទ្ធតែបានឯកភាពគ្នាចាត់ទុកថា ការក្ដាប់ជាប់ឱកាស ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សាគឺមានអត្ថន័យដ៏សំខាន់ ប៉ុន្តែក៏ទទួលស្គាល់ថា នៅតែមានបញ្ហាប្រឈមជាច្រើន។ ការប្រកាសពោលខាងលើត្រូវបានធ្វើឡើងបន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant និងបេសកជនពិសេសអាមេរិកទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា លោក Brett McGurk កាលពីយប់ថ្ងៃទី៩ ខែកក្កដា នៅទីក្រុងហ្សេរុយសាឡឹម។ នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Gallant បានឲ្យដឹងថា អ៊ីស្រាអែលគាំទ្រការបើកច្រកព្រំដែន Rafah រវាងប្រទេសអេហ្ស៊ីប និងតំបន់ស្គាហ្សាឡើងវិញ ប៉ុន្តែមិនទទួលយកការដែលចលនា អ៊ីស្លាមហាម៉ាសវិលត្រឡប់មកកាន់តំបន់នេះវិញឡើយ។

នាថ្ងៃម្សិលមិញដដែល អ៊ីស្រាអែលបានជំរុញប្រតិបត្តិការយោធានៅភាគខាងជើង និងកណ្តាលនៃតំបន់ដីជាប់សមុទ្រមេឌីទែរ៉ាណេ។ អ្នកស្រុកបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានឈានចូលជ្រៅទៅក្នុងតំបន់ទាំងពីរនៃទីក្រុងហ្គាហ្សា កងទ័ពបានចូលឆែកឆេរផ្ទះនីមួយៗ ខណៈដែលរថក្រោះបានបាញ់ផ្លោងផ្ទះមួយចំនួន។ ខ្មាន់កាំភ្លើងត្រូវបានដាក់ពង្រាយនៅតាមដំបូលអគារខ្ពស់ៗជាច្រើន និងរថក្រោះនៅខាងក្រៅទីស្នាក់ការកណ្តាលនៅតំបន់ហ្គាហ្សានៃអង្គការសហប្រជាទទួលបន្ទុកជួយសង្គ្រោះជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA)ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ