ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ ក្រុមប្រឹក្សាសន្តិសុខបានប្រកាសកិច្ចប្រជុំស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា
(VOVWORLD) - ឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍នៃប្រទេសអារ៉ាប់រួម (UAE) ប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោកស្រី Lana Zaki Nusseibeh នៅថ្ងៃទី ៦ វិច្ឆិកាបានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំពិភាក្សាមួយនៅថ្ងៃទី ៩ ខែវិច្ឆិកា ដើម្បីពិភាក្សាវិធីដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា។
នាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Tel Aviv នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣ (រូបថត៖ AFP) |
ប្រទេសសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខបានចូលរួមក្នុងការពិគ្រោះយោបល់ លើសេចក្តីព្រាងដំណោះស្រាយដោយប្រទេសសមាជិកមិនអចិន្ត្រៃយ៍ចំនួន ១០ នៃស្ថាប័ននេះស្នើឡើង ដើម្បីដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា។
កាលពីម្សិលមិញផងដែរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឲ្យដឹងថា ប្រទេសនេះមិនគាំទ្របទឈប់បាញ់ទូលំទូលាយនៅក្នុងតំបន់ហ្គាហ្សានោះទេ ប៉ុន្តែគ្រាន់តែពិចារណាផ្អាកការវាយប្រហារដើម្បីជួយសម្រួលដល់លំហូរនៃជំនួយចូលទៅក្នុងតំបន់ ឬការបង់ប្រាក់ផ្តល់សេរីភាពដល់ចំណាប់ខ្មាំង។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា រហូតមកដល់ពេលនេះ អ៊ីស្រាអែលបានអនុវត្តបទឈប់បាញ់នៃបច្ចេកទេសនៅកន្លែងមួយចំនួនក្នុងរយៈពេលខ្លី។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យសេតវិមាន លោក John Kirby បានឲ្យដឹងយថា៖ កាលពីម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រី Netanyahu អំពីលទ្ធភាពនៃការអនុវត្តបទឈប់បាញ់យុទ្ធសាស្ត្រ ដើម្បីបម្រើការងារមនុស្សធម៌ និងលទ្ធភាពនៃការដោះលែងចំណាប់ខ្មាំង។ យោងតាមលោក Kirby ប្រទេសទាំងពីរនឹងបន្តទំនាក់ទំនងអំពីលទ្ធភាពនៃការអនុវត្តបទឈប់បាញ់បណ្តោះអាសន្នតាមរយៈការពិភាក្សាក្នុងប៉ុន្មានថ្ងៃខាងមុខ។ ប្រទេសទាំងពីរបន្តគាំទ្រផែនការបញ្ឈប់ការវាយប្រហារជាបណ្តោះអាសន្ននៅទីតាំងជាក់ស្តែង ដោយលើកហេតុផលថា បទឈប់បាញ់ដ៏ទូលំទូលាយនាពេលនេះមិនមែនជាជំហានសមស្របទេ៕