ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ ក្រុមហាម៉ាសអះអាងសារជាថ្មីនូវការទាមទារសម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា
(VOVWORLD) - នាថ្ងៃទី ១៧ ខែកុម្ភៈ ប្រមុខចលនាអ៊ីស្លាមហាម៉ាស Ismail Haniyeh បានអះអាងសារជាថ្មីនូវការទាមទាររបស់កងកម្លាំងនេះ សម្រាប់បទឈប់បាញ់ពេញលេញមួយនៅតំបន់ហ្គាហ្សា។
នៅក្នុងសេចក្តីប្រកាសនេះ លោក Haniyeh បានសង្កត់ធ្ងន់លើការទាមទាររបស់ក្រុមហាម៉ាស រួមមាន៖ បញ្ឈប់ការប្រយុទ្ធគ្នា កម្លាំងកាន់កាប់ដកខ្លួនចេញពីតំបន់ហ្គាហ្សា ដកការហ៊ុំព័ទ្ធ ហើយជនភៀសខ្លួនទាំងអស់ត្រូវបានផ្តល់ទីជម្រកប្រកបដោយសុវត្ថិភាព។
ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Khan Younis តំបន់ ហ្គាហ្សា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ រូបថត៖ THX/TTXVN |
ប្រមុខក្រុមហាម៉ាស់បានធ្វើសេចក្តីប្រកាសខាងលើបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃទី ១៦ ខែកុម្ភៈបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបណ្តោះអាសន្ន ដើម្បីនាំចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សា ឲ្យចេញពីតំបន់នេះក្រោមកិច្ចព្រមព្រៀងផ្លាស់ប្តូរឈ្លើយសឹករវាងក្រុមហាម៉ាស់និងអ៊ីស្រាអែល។ យោងតាមទិន្នន័យផ្លូវការរបស់អ៊ីស្រាអែល នៅមានចំណាប់ខ្មាំងប្រហែល ១៣០នាក់ត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំមុន។
នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធ នៅថ្ងៃដដែលនោះ នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich (អាល្លឺម៉ង់) រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានលើកឡើងពីភាពបន្ទាន់នៃការជំរុញការបង្កើតរដ្ឋប៉ាឡេស្ទីន ដោយនិយាយថា នេះក៏នឹងជួយធានាសន្តិសុខសម្រាប់ អ៊ីស្រាអែល៕