ជម្លោះហាម៉ាស-អ៊ីស្រាអ៊ែល៖ ខិតខំប្រឹងប្រែងបង្រួមការខ្វែងគំនិតគ្នារវាងភាគីទាំងពីរដើម្បីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់

(VOVWORLD) - នាថ្ងៃទី៨ ខែកក្កដា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់អាមេរិកកំពុងខិតខំប្រឹងប្រែងកាត់បន្ថយភាពខុសគ្នារវាងភាគីទាំងពីរ ដើម្បីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីជម្លោះអូសបន្លាយជាច្រើនខែមក។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Kirby បានឲ្យដឹងថា នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក (CIA) លោក Bill Burns និងបេសកជនពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់តំបន់មជ្ឈិមបូព៌ា លោក Brett McGurk បានជួបជាមួយសមភាគីមកពីប្រទេសអេហ្ស៊ីប អ៊ីស្រាអែល និងហ្ស៊កដានី នៅទីក្រុងគែរកាលពីម្សិលមិញ។ ក្នុងអំឡុងពេលនៃការពិភាក្សានេះ ភាគីនានាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ប៉ុន្តែនៅតែមិនអាចបង្រួមការយល់ឃើញរវាងអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាស។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា មន្ត្រីសហរដ្ឋអាមេរិក និងសមភាគីរបស់ពួកគេមកពីប្រទេសផ្សេងទៀតនឹងនៅតែរក្សាការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការពិភាក្សាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

នៅថ្ងៃដដែល សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ លោក Husam Badran បាននិយាយថា ការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គឺអាស្រ័យលើអ៊ីស្រាអែលនៅពេលនេះ ជាពិសេសនៅពេលដែលក្រុមហាម៉ាសបានបង្ហាញភាពបត់បែនក្នុងសំណើរសុំកិច្ចព្រមព្រៀងឈប់បាញ់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ