ជម្លោះហាម៉ាស់-អ៊ីស្រាអែល៖ ជំនួយជើងដំបូងឆ្លងកាត់កំពង់ផែថ្មីចូលហ្គាហ្សា
(VOVWORLD) - នាថ្ងៃទី ១៧ ឧសភា រថយន្តដឹកទំនិញដែលផ្ទុកជំនួយសំខាន់ៗបានធ្វើដំណើរឆ្លងកាត់ស្ពានកំពង់ផែដោយសហរដ្ឋ អាមេរិកទើបនឹងសាងសង់ ដើម្បីចូលទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាដែលរារាំងការងារផ្តល់ជំនួយសម្រាប់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប។
ទាហានអ៊ីស្រាអែលយាមនៅកំពង់ផែ Ashdod (រូបថត៖ AFP/TTXVN) |
នេះជាការដឹកជញ្ជូនជើងដំបូងដែលឆ្លងកាត់កំពង់ផែនេះ។ ហើយនេះគឺជាកិច្ចខិតខំប្រឹងប្រែងពហុជាតិសាសន៍ដែលធ្វើឡើងដើម្បីផ្តល់ជំនួយបន្ថែមដល់ជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា តាមរយៈច្រករបៀងសមុទ្រមនុស្សធម៌សុទ្ធសាធ។
ការដឹកជញ្ជូនជំនួយតាមរយៈផ្លូវគោកចូលទៅក្នុងតំបន់ហ្គាហ្សាត្រូវបានអាក់ខានដោយសារតែការបិទព្រំដែន និងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅក្នុងទឹកដីនេះ។ ផែនការសាងសង់ស្ពានកំពង់ផែខាងលើត្រូវបានប្រធានាធិបតីអាមេរិក Joe Biden ប្រកាសជាលើកដំបូង នៅដើមខែមីនា នៅពេលដែលអ៊ីស្រាអែលបានបញ្ឈប់ជាបណ្តោះអាសន្ននូវការដឹកជញ្ជូនជំនួយតាមផ្លូវគោក។ យោងតាមការប៉ាន់ប្រមាណរបស់សហរដ្ឋ អាមេរិក ស្ពានកំពង់ផែនេះនឹងអនុញ្ញាតឱ្យរថយន្តដឹកទំនិញប្រហែល ៩០ គ្រឿងដែលដឹកជំនួយអន្តរជាតិទៅកាន់តំបន់ហ្គាហ្សាជារៀងរាល់ថ្ងៃ ហើយទំនងជានឹងកើនឡើងដល់ ១៥០ គ្រឿងក្នុងមួយថ្ងៃ បន្ទាប់ពីដំណើរការពេញលេញ៕