ជម្លោះ​ហាម៉ាស-អ៊ីស្រាអែល៖ ប្រធានាធិបតី​ប៉ាឡេស្ទីន​អំពាវនាវ​ឲ្យ​ក្រុម​ហាម៉ាស់​​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ឈប់បាញ់

(VOVWORLD) - កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas បានអំពាវនាវឱ្យចលនាអ៊ីស្លាមហាម៉ាស ទទួលយកសំណើសម្រាប់កិច្ចព្រមព្រៀងឈប់បាញ់ជាបណ្តោះអាសន្ន ដើម្បីជៀសវាងគ្រោះសោកនាដកម្មបន្ថែមទៀតសម្រាប់ប្រជាជននៅតំបន់ហ្គាហ្សា។ 

ការអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងបរិបទដែលការចរចាបទឈប់បាញ់សម្របសម្រួលដោយកាតា មិនទាន់មានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ណាមួយនោះទេ ហើយសាធារណៈមតិពិភពលោកកំពុងប្រឆាំងជំទាស់យ៉ាងខ្លាំងចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា។

ជម្លោះ​ហាម៉ាស-អ៊ីស្រាអែល៖ ប្រធានាធិបតី​ប៉ាឡេស្ទីន​អំពាវនាវ​ឲ្យ​ក្រុម​ហាម៉ាស់​​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ឈប់បាញ់ - ảnh 1អគារមួយត្រូវបានបំផ្លាញបន្ទាប់ពីការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Rafah តំបន់ហ្គាហ្សា កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

នាថ្ងៃដដែលនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា ប្រទេសនេះនឹងបន្តវាយប្រហារលើកងកម្លាំងហាម៉ាសនៅទីក្រុង Rafah ដែលជាជម្រកចុងក្រោយរបស់ជនប៉ាឡេស្ទីននៅភាគខាងត្បូង តំបន់ហ្គាហ្សា បន្ទាប់ពីអនុញ្ញាតឱ្យជនស៊ីវិលចាកចេញពីតំបន់នោះ។ ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំអ៊ីស្រាអែលមិនបានបញ្ជាក់ពីពេលវេលានៃការវាយប្រហារបោះទេ ។  ក្នុងពេលជាមួយគ្នានោះ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ្សេរុយសាឡឹម ក្នុងដំណើរទស្សនកិច្ចនៅអ៊ីស្រាអែល នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានឲ្យដឹងថា ការវាយប្រហារលើទីក្រុង Rafah ដែលមានមនុស្ស ១,៣ លាននាក់កំពុងស្វែងរកទីជ្រកកោន នឹងក្លាយជាសោកនាដកម្មមនុស្សធម៌។

នាថ្ងៃទី ១៤ ខែកុម្ភៈ តំណាងរបស់អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា អាចបណ្តាលឱ្យមាន "សោកនាដកម្មដែលមិនអាចវាស់វែងបាន"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ