ជម្លោះហាម៉ាស់-អ៊ីស្រាអែល៖ ប្រធានាធិបតីអាមេរិក Joe Biden អំពាវនាវឱ្យការពារមន្ទីរពេទ្យនៅតំបន់ហ្គាហ្សា
(VOVWORLD) - នាថ្ងៃទី ១៣ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិកលោក Joe Biden បានអំពាវនាវឱ្យធានាសុវត្ថិភាពនៃមន្ទីរពេទ្យនៅតំបន់ហ្គាហ្សាស្ទ្រីប ជាពិសេសមន្ទីរពេទ្យ Al-Shifa ក្នុងបរិបទនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅជំវិញមូលដ្ឋានសុខាភិបាលនេះ។
មន្ទីរពេទ្យ Al-Shifa ក្នុងទីក្រុង Gaza ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៣ (រូបថត៖ AFP/TTXVN) |
នាថ្ងៃទី ១៣ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិកលោក Joe Biden បានអំពាវនាវឱ្យធានាសុវត្ថិភាពនៃមន្ទីរពេទ្យនៅតំបន់ហ្គាហ្សាស្ទ្រីប ជាពិសេសមន្ទីរពេទ្យ Al-Shifa ក្នុងបរិបទនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅជំវិញមូលដ្ឋានសុខាភិបាលនេះ។ រថក្រោះអ៊ីស្រាអែលបានឡោមព័ទ្ធមន្ទីរពេទ្យ Al Shifa នៅខាងក្រៅដោយចាត់ទុកថា នៅទីនេះមានផ្លូវរូងក្រោមដីដែលទីស្នាក់ការកណ្តាលរបស់កងកម្លាំងហាម៉ាស ហើយកងកម្លាំងនេះកំពុងប្រើប្រាស់អ្នកជំងឺជាខែល។ ក្រុមហាម៉ាសបានច្រានចោលការចោទប្រកាន់របស់អ៊ីស្រាអែលនេះ។
ក្នុងពេលជាមួយគ្នានោះ កងទ័ពអ៊ីស្រាអែលបានប្រកាសពីការដាក់ពង្រាយ "ច្រករបៀងជម្លៀសខ្លួនដោយខ្លួនឯង" កាលពីម្សិលមិញ ដោយអនុញ្ញាតឱ្យប្រជាជនដែលរស់នៅក្នុងមន្ទីរពេទ្យ Al-Shifa ចាកចេញពីកន្លែងព្យាបាលនេះ ដើម្បីផ្លាស់ទីទៅកាន់ភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប។ កងទ័ពអ៊ីស្រាអែលក៏បានឲ្យដឹងដែរថា ខ្លួនបានចែកចាយប្រេង ៣០០ លីត្រនៅជិតមន្ទីរពេទ្យ Al-Shifa ក្នុងគោលបំណងសង្គ្រោះបន្ទាន់។ ទោះបីជាយ៉ាងណាក៏ដោយ នាយកមន្ទីរពេទ្យ Al-Shifa លោក Mohammad Abu Salmiya បានឲ្យដឹងថា មន្ទីរពេទ្យត្រូវការប្រេងឥន្ធនៈយ៉ាងហោចណាស់ ៨.០០០ លីត្រ សម្រាប់ដំណើរការម៉ាស៊ីនភ្លើងសំខាន់ៗ ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរាប់រយនាក់៕