ជម្លោះហាម៉ាស់-អ៊ីស្រាអែល៖ ប៉ាឡេស្ទីនអំពាវនាវឱ្យបង្កើនជំនួយមនុស្សធម៌

(VOVWORLD) - នៅក្នុងកិច្ចប្រជុំជាមួយបេសកជនពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ា លោក Tor Wennesland កាលពីថ្ងៃទី ៤ ខែកុម្ភៈ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានដាស់តឿនឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បង្កើនកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បី "ដកកងកម្លាំងអ៊ីស្រាអែលទាំងមូលចេញពីតំបន់ហ្កាហ្សា និងមិនទន្ទ្រានកាន់កាប់ទឹកដីប៉ាឡេស្ទីនតែមួយអ៊ីញនោះទេ”។

លោកប្រធានាធិបតី Abbas ក៏បានស្នើសុំឱ្យបង្កើនជំនួយមនុស្សធម៌ សម្ភារៈសង្គ្រោះ និងទីជម្រកសម្រាប់ប្រជាជនប៉ាឡេស្ទីន ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់ឋានៈជាសមាជិកផ្លូវការរបស់អង្គការសហប្រជាជាតិ សម្រាប់រដ្ឋប៉ាឡេស្ទីន តាមរយៈការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ជម្លោះហាម៉ាស់-អ៊ីស្រាអែល៖ ប៉ាឡេស្ទីនអំពាវនាវឱ្យបង្កើនជំនួយមនុស្សធម៌ - ảnh 1ជនភៀសខ្លួនប៉ាឡេស្ទីនតម្រង់ជួរដើម្បីទទួលទឹកផឹកនៅកន្លែងតង់បណ្ដោះអាសន្នក្នុងតំបន់ ហ្គាហ្សា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ រូបថត៖ AFP/TTXVN

ទាក់ទិននឹងបញ្ហានេះដែរ នាថ្ងៃទី ៤ ខែកុម្ភៈ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តជំរុញដំណោះស្រាយរដ្ឋពីរ ដោយចាត់ទុកថា នេះជាមូលដ្ឋានគ្រឹះសម្រាប់ដំណោះស្រាយគ្រប់ជ្រុងជ្រោយលើបញ្ហាប៉ាឡេស្ទីន ក៏ដូចជាការស្តារសន្តិសុខ និងស្ថិរភាពក្នុងបណ្តាប្រទេសនៅមជ្ឈិមបូព៌ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ