ជម្លោះហាម៉ាស់-អ៊ីស្រាអែល៖ អង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលនៅរាហ្វា
(VOVWORLD) - នាថ្ងៃទី ២៧ ឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres បានថ្កោលទោសការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃទី ២៦ ឧសភា សំដៅលើជំរុំបោះតង់របស់ជនភៀសខ្លួនប៉ាឡេស្ទីននៅទីក្រុងរាហ្វា ភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់ជនស៊ីវិលរាប់សិបនាក់។
ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញបន្ទាប់ពីការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលលើជំរំជនភៀសខ្លួនប៉ាឡេស្ទីនក្នុងក្រុង Rafah តំបន់ Gaza Strip កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ (រូបថត៖ AA/TTXVN) |
នៅថ្ងៃដដែល ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានជំរុញឱ្យអ៊ីស្រាអែលគោរពតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងបញ្ចប់យុទ្ធនាការយោធានៅទីក្រុងរាហ្វា។
នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធមួយផ្សេងទៀត កាលពីម្សិលមិញ សហភាពអឺរ៉ុប (EU) បានយល់ព្រមជាគោលការណ៍ដើម្បីស្ដារឡើងវិញនូវបេសកកម្មស៊ីវិលរបស់ប្លុកនៅទីក្រុងរាហ្វា ភាគខាងត្បូងតំបន់ហ្គាហ្សាស្រ្ទីប (EUBAM)។ ភាគីដែលចូលរួមក្នុងកិច្ចប្រជុំ "បានបើកភ្លើងខៀវ" សម្រាប់ចាប់ផ្តើម EUBAM ឡើងវិញ ដែលត្រូវផ្អាកសកម្មភាពពីឆ្នាំ ២០០៧មក នៅពេលដែលកងកម្លាំងហាម៉ាសបានគ្រប់គ្រងទាំងស្រុងលើតំបន់ហ្គាហ្សា។ ផែនការដំណើរការឡើងវិញបេសកកម្មនៅរាហ្វា អាចដើរតួនាទីដ៏មានប្រយោជន៍ក្នុងការគាំទ្រចលនាប្រជាជននៅតំបន់ហ្គាហ្សា៕