ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ អ៊ីស្រាអែល និង ហាម៉ាស ធ្វើការផ្លាស់​ប្តូរ​អ្នកទោស​លើកទី៦ ហើយមិនទាន់សម្រេចបានកិច្ច​ព្រម​ព្រៀង​ពន្យារពេលបទឈប់បាញ់

(VOVWORLD) - ប្រភពព័ត៌មានមួយក្នុងតំបន់បានឲ្យដឹងថា ប្រទេសអារ៉ាប់ទាំងពីរនេះកំពុងខិតខំប្រឹងប្រែងអនុវត្តន៍សំណើរបស់ក្រុមហាម៉ាសស្ដីពីការពន្យាពេលបទឈប់បាញ់រយៈពេល ៤ ថ្ងៃទៀត។ 
ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ អ៊ីស្រាអែល និង ហាម៉ាស ធ្វើការផ្លាស់​ប្តូរ​អ្នកទោស​លើកទី៦ ហើយមិនទាន់សម្រេចបានកិច្ច​ព្រម​ព្រៀង​ពន្យារពេលបទឈប់បាញ់ - ảnh 1ខ្មាន់កាំភ្លើងក្រុមហាម៉ាស់បានប្រគល់ចំណាប់ខ្មាំងអ៊ីស្រាអែលមួយក្រុមទៅឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម។ រូបថត៖ AFP/TTXVN
នាយប់ថ្ងៃទី ២៩ ខែវិច្ឆិកា រដ្ឋាភិបាលអ៊ីស្រាអែល និងកងកម្លាំងហាម៉ាសបានធ្វើការផ្លាស់ប្តូរចំណាប់ខ្មាំងនិងអ្នកទោសលើកទី ៦ ក្នុងរយៈពេល ៦ ថ្ងៃនៃបទឈប់បាញ់ដើមដំបូងនៅតំបន់ហ្គាហ្សាចាប់តាំងពីរពេលផ្ទុះការប្រយុទ្ធគ្នានាថ្ងៃទី ៧ តុលា។ តាមនោះ ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងចំនួន ១៦ នាក់ ក្នុងនោះមានជនជាតិអ៊ីស្រាអែលចំនួន ១០ នាក់ ជនជាតិរុស្ស៊ីចំនួន ២ នាក់ និងជនជាតិថៃចំនួន ៤ នាក់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បន្ទាប់ពីការដោះលែងចំណាប់ខ្មាំងរបស់ក្រុមហាម៉ាសអាជ្ញាធរអ៊ីស្រាអែលបានចាប់ផ្តើមបែបទដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ៣០ នាក់។ការផ្លាស់ប្តូរចំណាប់ខ្មាំង និងអ្នកទោសលើកទី៦ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ត្រូវបានអនុវត្តន៍ត្រឹមតែប៉ុន្មានម៉ោង មុនពេលបទឈប់បាញ់បានផុតកំណត់នាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា។ រហូតមកដល់យប់ម្សិលមិញ  ការចរចាដើម្បីពន្យារពេលបទឈប់បាញ់នៅតែត្រូវបានអាជ្ញាធរកាតា និងអេហ្ស៊ីប បន្តជំរុញ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលនៅឡើយ។ ប្រភពព័ត៌មានមួយក្នុងតំបន់បានឲ្យដឹងថា ប្រទេសអារ៉ាប់ទាំងពីរនេះកំពុងខិតខំប្រឹងប្រែងអនុវត្តន៍សំណើរបស់ក្រុមហាម៉ាសស្ដីពីការពន្យាពេលបទឈប់បាញ់រយៈពេល ៤ ថ្ងៃទៀត។ ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងនេះ អញ្ជើញថ្លែងបន្ទាប់ពីកិច្ចប្រជុំសន្ធិសញ្ញាយោធាអាត្លង់ទិកខាងជើង (NATO) នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក កាលពីរម្សិលមិញ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានសន្យាជំរុញការពន្យារពេលបទឈប់បាញ់ នៅពេលដែលលោកទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលនៅថ្ងៃនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ