ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ អ៊ីស្រាអែលដាក់ពង្រាយកងទ័ពទៅកាន់តំបន់ហ្គាហ្សា​ខាងជើងឡើងវិញ

(VOVWORLD) - កងកម្លាំងការពារអ៊ីស្រាអែល(IDF) នឹងបន្តបង្កើនវត្តមានរបស់ខ្លួននៅតំបន់ហ្គាហ្សាភាគខាងជើងក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈដែលក្រុមហាម៉ាស់ កំពុងខិតខំប្រឹងប្រែងដណ្តើមសិទ្ធិកាន់កាប់តំបន់នេះឡើងវិញ។

IDF គ្រោងនឹងធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយចំនួននៅក្នុងតំបន់ដែលសមាជិកនៃចលនាអ៊ីស្លាមហាម៉ាសកំពុងប្រតិបត្តិការឡើងវិញយ៉ាងសកម្ម។ IDF ជឿជាក់ថា ក្រុមហាម៉ាស់កំពុងព្យាយាមរៀបចំកងកម្លាំងរបស់ខ្លួនឡើងវិញនៅតំបន់ហ្គាហ្សាភាគខាងជើង។

ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ អ៊ីស្រាអែលដាក់ពង្រាយកងទ័ពទៅកាន់តំបន់ហ្គាហ្សា​ខាងជើងឡើងវិញ - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

នាថ្ងៃដដែល IDF បានចេញសេចក្តីប្រកាសមួយ ស្នើឱ្យប្រជាជនដែលរស់នៅក្នុងតំបន់ឆ្នេរភាគខាងលិចនៃតំបន់ហ្គាហ្សាផ្លាស់ទីលំនៅទៅកាន់ភាគខាងត្បូង ជាសញ្ញាដែលបង្ហាញថា ប្រតិបត្តិការយោធាហៀបនឹងប្រព្រឹត្តទៅនៅក្នុងតំបន់នេះ។

នៅក្នុងការវិវឌ្ឍពាក់ព័ន្ធមួយទៀត កងកម្លាំងហាម៉ាស់បានអាះអាងសារជាថ្មីអំពីគោលជំហររបស់ខ្លួនក្នុងការដោះលែងចំណាប់ខ្មាំង។ តាមនោះ ក្រុមហាម៉ាស់បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលចាំបាច់ត្រូវបញ្ឈប់រាល់សកម្មភាពយោធានៅតំបន់ហ្គាហ្សា និងដកកងកម្លាំងទាំងអស់ចេញពីទឹកដីហ្គាហ្សា ជាថ្នូរនឹងការដែលក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់។

ក្នុងពេលជាមួយគ្នានោះ សេតវិមានបានឲ្យដឹងថា ការចរចាស្តីពីការដោះលែងចំណាប់ខ្មាំងថ្មីដែលក្រុមហាម៉ាសបានចាប់ខ្លួននៅតំបន់ហ្គាហ្សា បានប្រព្រឹត្តិទៅក្នុងស្មារតីស្ថាបនានិងអាចធ្វើទៅបាន។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានវាយតម្លៃថា ការចរចានេះមានលក្ខណៈស្ថាបនា ដោយបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងថ្មីមួយ ស្តីពីការដោះលែងចំណាប់ខ្មាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ