ជម្លោះហាម៉ាស-អ៊ីស្រាអែ​ល​៖ អ៊ីស្រាអែល​អាច​នឹង​បោះបង់​ការ​ចរចា ដើម្បី​រៀបចំ​ការ​វាយ​ប្រហារ​ផ្លូវ​​គោក​​លើ​ទីក្រុង Rafah

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយលីបង់កាលពីថ្ងៃទី ២៧ ខែមីនា បានឲ្យដឹងថា បន្ទាប់ពីបរាជ័យក្នុងជុំចរចាថ្មីបំផុតនៅប្រទេសកាតារដ្ឋាភិបាលអ៊ីស្រាអែលគ្មានចេតនាបន្តការចរចាជាមួយកងកម្លាំងហាម៉ាសលើការស្វែងរកបទឈប់បាញ់ថ្មីនៅក្នុងប្រទេសហ្គាហ្សានោះទេ។

គួរឱ្យព្រួយបារម្ភជាងនេះរដ្ឋាភិបាល និងកងទ័ពអ៊ីស្រាអែលកំពុងពន្លឿនការត្រៀមរៀបចំផែនការវាយប្រហារផ្លូវគោកលើទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្គាហ្សា។ ប្រព័ន្ធផ្សព្វផ្សាយលីបង់បានដកស្រង់សម្តីរបស់មន្ត្រីអេហ្ស៊ីបមួយចំនួនដែលបាននិយាយថា ការវាយប្រហារនេះគ្រោងនឹងចាប់ផ្តើមភ្លាមៗបន្ទាប់ពីពិធីEid al-Ftir ដែលបញ្ចប់ខែរ៉ាម៉ាដានរបស់សាសនាអ៊ីស្លាមនៅដើមខែឧសភាខាងមុខ។ ប្រតិបត្តិការយោធានៅ ទីក្រុង Rafah អាចមានរយៈពេលពី ៣-៥ សប្តាហ៍ ដែលត្រូវបានអនុវត្តភ្លាមៗបន្ទាប់ពីបញ្ចប់ការជម្លៀសប្រជាជន ១,៥ លាននាក់ដែលរស់នៅទីនេះ។

ជម្លោះហាម៉ាស-អ៊ីស្រាអែ​ល​៖ អ៊ីស្រាអែល​អាច​នឹង​បោះបង់​ការ​ចរចា ដើម្បី​រៀបចំ​ការ​វាយ​ប្រហារ​ផ្លូវ​​គោក​​លើ​ទីក្រុង Rafah - ảnh 1អគារនេះត្រូវបានបំផ្លាញបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុង Rafah តំបន់ ហ្គាហ្សា កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយនៅក្នុងកិច្ចប្រជុំនៅទីក្រុងគែរកាលពីថ្ងៃទី ២៧ ខែមីនា ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah El-Sisi និងគណៈប្រតិភូសភាអាមេរិកដែលដឹកនាំដោយប្រធានគណៈកម្មាធិការពន្ធដាររបស់សភាអាមេរិកលោក Jason Smith បានអះអាងថា ដំណោះស្រាយរដ្ឋពីរគឺជាការធានា និងជាដំណោះស្រាយតែមួយគត់ដើម្បីស្ដារនិងពង្រឹងសន្តិសុខ ស្ថិរភាពក្នុងតំបន់។ នៅក្នុងកិច្ចប្រជុំនេះ ប្រធានាធិបតី El-Sisi បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យេជំរុញបទឈប់បាញ់ជាបន្ទាន់ ប្រកបដោយនិរន្តរភាព ក៏ដូចជាទប់ស្កាត់សកម្មភាពយោធាឡើងជណ្ដើរនៅទីក្រុង Rafah ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ