ជម្លោះអ៊ីស្រាអែល - ប៉ាឡេស្ទីន៖ ក្រុមប្រឹក្សាសន្តិសុខមិនទាន់ ចេញ​សេចក្តី​ថ្លែងការ​ណ៍រួមឡើយ ដោយសារអាមេរិកបានរារាំង

(VOVWORLD) - នៅថ្ងៃទី ១៧ ខែឧសភា សហរដ្ឋអាមេរិកបានរារាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ចេញសេចក្តីថ្លែងការណ៍រួម ដោយអំពាវនាវឱ្យបញ្ឈប់ជម្លោះហឹង្សារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន នឹងការពារជនស៊ីវិល។ 
ជម្លោះអ៊ីស្រាអែល - ប៉ាឡេស្ទីន៖ ក្រុមប្រឹក្សាសន្តិសុខមិនទាន់ ចេញ​សេចក្តី​ថ្លែងការ​ណ៍រួមឡើយ ដោយសារអាមេរិកបានរារាំង - ảnh 1ក្រុមអ្នកជួយសង្គ្រោះស្វែងរកជនរងគ្រោះបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា  (រូបថត៖ THX / VNA)

នេះជាលើកទី ៣ហើយក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅដែលសហរដ្ឋអាមេរិកបានរារាំងក្រុមប្រឹក្សាសន្តិសុខចេញសេចក្តីថ្លែងការណ៍រួមស្តីពីបញ្ហានេះ។ សេចក្តីថ្លែងការណ៍រួមដែលត្រូវបានចិនទុយនេស៊ីនិងន័រវែសតាក់តែង ត្រូវបានដាក់ជូនក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃទី ១៦ ខែឧសភា ដើម្បី

ពិភាក្សា ហើយគ្រោងនឹងអនុម័តនៅថ្ងៃទី ១៧ ខែឧសភា (ម៉ោងនៅញូវយ៉ក) ក្នុងបរិបទ ដេលជម្លោះហឹង្សារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនបានកើនឡើង។  យោងតាមប្រភពព័ត៌មានការទូតបាន ប្រាប់ឲ្យដឹងថា នាបច្ចុប្បន្ននេះ សហរដ្ឋអាមេរិក មិនគាំទ្ររបៀបពណនា ក្នុងខ្លឹមសារនៃពង្រាងសេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រឹក្សាសន្តិសុខ។

ពង្រាងសេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រឹក្សាសន្តិសុខមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវិបត្តិនៅតំបន់ហ្កាហ្សា ហើយអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ សំដៅបន្ធូរស្រាលភាពតានតឹង ព្រមទាំងរំលឹកសារជាថ្មីនូវការគាំទ្ររបស់ក្រុមប្រឹក្សាសន្តិសុខសម្រាប់ដំណោះស្រាយរដ្ឋ ២ ដើម្បីឲ្ប្រជាជនអ៊ីស្រាអែលនិងប៉ាឡេស្ទីនអាចរស់នៅប្រកបដោយសន្តិភាពក្នុងតំបន់ព្រំដែនដែលបានទទួលស្គាល់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ