ជម្លោះអ៊ីស្រាអែល - ហាម៉ាស៖ កងទ័ពអ៊ីស្រាអែលអំពាវនាវឱ្យក្រុមហាម៉ាស់ចុះចាញ់

(VOVWORLD) - កាលពីយប់ថ្ងៃទី ១១ ខែធ្នូ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានអំពាវនាវដល់មេបញ្ជាការ និងសមាជិកនៃក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ឱ្យចុះចាញ់។

ប្រកាសនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅទីក្រុង Tel Aviv រដ្ឋមន្ត្រី Yoav Gallant បានបញ្ជាក់ថា IDF មិនមានចេតនាចង់មានវត្តមានយូរអង្វែងនៅតំបន់ហ្គាហ្សានោះទេ ដោយបដិសេធចំពោះការចោទប្រកាន់ថ្មីៗមួយចំនួនដែលថាអ៊ីស្រាអែលកំពុងរៀបចំផែនការដើម្បីកាន់កាប់តំបន់ហ្គាហ្សាឡើងវិញ បន្ទាប់ពីយុទ្ធនាការនាបច្ចុប្បន្ន។

ជម្លោះអ៊ីស្រាអែល - ហាម៉ាស៖ កងទ័ពអ៊ីស្រាអែលអំពាវនាវឱ្យក្រុមហាម៉ាស់ចុះចាញ់ - ảnh 1រថក្រោះរបស់កងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ រូបថត៖ TIMES OF ISRAEL

សេចក្តីប្រកាសរបស់រដ្ឋមន្ត្រី Yoav Gallant ត្រូវបានធ្វើឡើងក្នុងបរិបទដែលកងទ័ពប្រទេសនេះកំពុងបង្កើនការវាយប្រហារលើតំបន់ហ្គាហ្សា។ នៅក្នុងសេចក្តីប្រកាសមួយកាលពីរសៀលថ្ងៃដដែល IDF បានបញ្ជាក់ថា កងកម្លាំងប្រយុទ្ធរបស់ក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាភាគខាងជើង ស្ទើរតែដួលរលំទៅហើយ បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងហាម៉ាស់មួយចំនួនធំបានចុះចាញ់នឹងកងទ័ពអ៊ីស្រាអែល។

នាថ្ងៃដដែលនោះ អាជ្ញាធរប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា បានឲ្យដឹងថាយុទ្ធនាការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលលើតំបន់ហ្គាហ្សា បណ្តាលឲ្យមនុស្សជាង ១៨.២០០នាក់បានស្លាប់ និង ៤៩.៦០០នាក់ផ្សេងទៀតរងរបួស ដែលភាគច្រើនជាជនស៊ីវិល។ លើសពីនេះ សំណង់ស៊ីវិលជាង ៦០% នៅតំបន់ហ្គាហ្សាត្រូវបានបំផ្លិចបំផ្លាញ។ ប្រហែល ៧៥% នៃអ្នកស្រុកជាង ២,៣ លាននាក់នៅតំបន់ហ្គាហ្សាត្រូវចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ហើយស្វែងរកកន្លែងជ្រកកោន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ