ជម្លោះអ៊ីស្រាអែល-ហាម៉ាស់៖ ក្រុមហេសបូឡា ព្រមានពីសង្គ្រាមគ្មានដែនកំណត់ជាមួយអ៊ីស្រាអែល

(VOVWORLD) - កាលពីរសៀលថ្ងៃទី៣ ខែមករា នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបើកសម័យប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីការវាយប្រហារជាប់ៗគ្នាពីសំណាក់ខ្មាន់កាំភ្លើង Houthi សំដៅទៅនៅលើសមុទ្រក្រហម ក្នុងបរិបទនៃជម្លោះរវាង អ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាស មានហានិភ័យរីករាលដាលពេសពេញតំបន់។

ថ្លែងនៅទីនេះ អគ្គលេខាធិការនៃអង្គការដែនសមុទ្រអន្តរជាតិ លោក Arsenio Dominguez បានអំពាវនាវឱ្យភាគីទាំងអស់ មានភាពអត់ធ្មត់និងកាត់បន្ថយជម្លោះ "ដើម្បីធានាសុវត្ថិភាពកប៉ាល់នៅក្នុងតំបន់ ធានាសេរីភាពនៃការធ្វើនាវាចរណ៍និងស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់"។ លោកបានបន្ថែមថា អង្គការនេះនឹងបន្តតាមដានស្ថានការណ៍ ដោយមានកិច្ចសហប្រតិបត្តិការរបស់ប្រទេសសមាជិកនិងដៃគូ រួមជាមួយនឹងកងទ័ពជើងទឹកចូលរួមធានាសន្តិសុខនៅសមុទ្រ។

ជម្លោះអ៊ីស្រាអែល-ហាម៉ាស់៖ ក្រុមហេសបូឡា ព្រមានពីសង្គ្រាមគ្មានដែនកំណត់ជាមួយអ៊ីស្រាអែល - ảnh 1ទាហាននៃក្រុម ហេសបូឡា ចូលរួមក្នុងសមយុទ្ធនៅក្រុងអារ៉ាមតា ប្រទេសលីបង់ក្នុងខែឧសភា ឆ្នាំ២០២៣។ រូបថត៖ Getty Images / NBC

ក្នុងពេលជាមួយគ្នានេះ កាលពីថ្ងៃទី ៣ខែមករា ថ្លែងនៅលើប៉ុស្តិ៍ទូរទស្សន៍ al-Masirah អ្នកនាំពាក្យចលនា Houthi ក្នុងប្រទេសយេម៉ែន បានឲ្យដឹងថា ចលនានេះនឹងបន្តរារាំងកប៉ាល់របស់អ៊ីស្រាអែល ឬធ្វើដំណើរទៅកាន់អ៊ីស្រាអែល មិនឱ្យចូលសមុទ្រក្រហមនិងសមុទ្រអារ៉ាប់ រហូតដល់ពេលដែលទំនិញជំនួយឧបត្ថម្ភនិងថ្នាំពេទ្យត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់ហ្គាហ្សា។

នៅក្នុងការវិវឌ្ឍន៍មួយផ្សេងទៀត អាជ្ញាធរអាមេរិកកាលពីថ្ងៃទី៣ ខែមករា បានអះអាងថា នឹងបន្តរក្សាវត្តមានដ៏សំខាន់នៃកងកម្លាំងយោធានៅមជ្ឈិមបូព៌ា បន្ទាប់ពីបានប្រកាសដកនាវាផ្ទុកយន្តហោះ Gerald Ford ក្នុងបរិបទនៃជម្លោះក្នុងតំបន់បន្តមានភាពស្មុគស្មាញ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានឲ្យដឹងថា សហរដ្ឋអាមេរិកផ្តោតលើកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា ដើម្បីគាំទ្រអ៊ីស្រាអែល ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជននៅតំបន់ហ្គាហ្សា និងការពារលំហូរពាណិជ្ជកម្មអន្តរជាតិឆ្លងកាត់សមុទ្រក្រហម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ