ជម្លោះអ៊ីស្រាអែល-ហាម៉ាស់៖ គណៈកម្មាធិការអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានការការពារកុមារ

(VOVWORLD) -  គណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិកុមារនាថ្ងៃទី ៨ខែកុម្ភៈ បានអំពាវនាវឱ្យមានការគាំទ្រផ្នែកចិត្តសាស្ត្រសម្រាប់កុមារដែលរងគ្រោះដោយអំពើហិង្សានៅតំបន់ហ្គាហ្សាស្ទ្រីប វេសប៊ែង និងតំបន់ផ្សេងទៀត ហើយបាននិយាយថា ខ្លួននឹងវាយតម្លៃពីប្រតិបត្តិជាមួយកុមារ។

ជម្លោះអ៊ីស្រាអែល-ហាម៉ាស់៖ គណៈកម្មាធិការអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានការការពារកុមារ - ảnh 1កុមារនៅជំរំជនភៀសខ្លួនក្នុងទីក្រុង Rafah តំបន់ហ្គាហ្សាស្ទ្រីប (រូបថត៖ THX/TTXVN)

លោកស្រី Ann Skelton ប្រធានគណៈកម្មាធិការបានសង្កត់ធ្ងន់ថា សិទ្ធិកុមារកំពុងត្រូវបានរំលោភយ៉ាងធ្ងន់ធ្ងរក្នុងកម្រិតមួយដែលកម្រឃើញក្នុងប្រវត្តិសាស្ត្រ។ អង្គការសហប្រជាជាតិ អំពាវនាវឱ្យមានការគាំទ្រផ្នែកចិត្តសាស្ត្រយ៉ាងទូលំទូលាយសម្រាប់កុមារ និងក្រុមគ្រួសាររបស់ពួកគេ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ដ៏ឈឺចាប់ និងយូរអង្វែងនៃសង្រ្គាម រួមទាំងកុមារអ៊ីស្រាអែល ដែលជាជនរងគ្រោះ ឬសាក្សីនៃការវាយប្រហារកាលពីខែតុលាឆ្នាំមុន និងអ្នកដែលមានសមាជិកគ្រួសារ ត្រូវបានចាប់ពង្រត់ និងធ្វើជាចំណាប់ខ្មាំង។

កាលពីសប្តាហ៍មុន មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានឲ្យដឹងថា កុមារស្ទើរតែទាំងអស់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ត្រូវការជំនួយផ្នែកសុខភាពផ្លូវចិត្ត។ UNICEF ប៉ាន់ប្រមាណថា កុមារស្ទើរតែទាំងអស់នៅហ្គាហ្សា ជាង ១ លាននាក់ ត្រូវការជំនួយផ្នែកសុខភាពផ្លូវចិត្ត។ សេចក្តីប្រកាសបានសង្កត់ធ្ងន់ថា មធ្យោបាយតែមួយគត់ដើម្បីផ្តល់ជំនួយសុខភាពផ្លូវចិត្ត ក្នុងទ្រង់ទ្រាយធំ គឺប្រសិនបើចលនាអ៊ីស្លាមហាម៉ាស និងអ៊ីស្រាអែលឈានដល់បទឈប់បាញ់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ