ជម្លោះអ៊ីស្រាអែល-ហាម៉ាស៖ ជប៉ុនជម្លៀសមនុស្សចំនួន ៤៦ នាក់ចេញពីអ៊ីស្រាអែល ក្នុងនោះមានពលរដ្ឋវៀតណាមចំនួន ៤ នាក់
(VOVWORLD) - យន្តហោះដឹកប្រេង ASDF KC-767 មួយគ្រឿងទៀតបានដឹកជនជាតិជប៉ុនចំនួន ៦០ នាក់ ជនជាតិកូរ៉េខាងត្បូងចំនួន ១៨នាក់ ជាមួយសមាជិកគ្រួសារចំនួន ៥ នាក់។
អ្នកកាន់លិខិតឆ្លងដែនបរទេសត្រៀមចាកចេញពី Gaza តាមច្រកព្រំដែន Rafah ។ រូបថត៖ THX/TTXVN
|
រដ្ឋាភិបាលជប៉ុននាថ្ងៃទី ៣ វិច្ឆិកា បានប្រកាសថាយន្តហោះមួយគ្រឿងរបស់កងកម្លាំងស្វ័យការពារដែនអាកាស (ASDF) របស់ប្រទេសនេះបានជម្លៀសមនុស្សចំនួន ៤៦ នាក់ចេញពីអ៊ីស្រាអែល ក្នុងនោះមានជនជាតិជប៉ុន ២០ នាក់ ជនជាតិកូរ៉េខាងត្បូងចំនួន ១៥ នាក់ ជនជាតិវៀតណាមចំនួន ៤ នាក់ និងជនជាតិតៃវ៉ាន់(ចិន) ចំនួន ១ នាក់ ។ នេះជាប្រតិបត្តិការជម្លៀសលើកទីពីររបស់ជប៉ុនចាប់តាំងពីជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាសបានផ្ទុះឡើងកាលពីខែមុន។
កាលពីខែមុន យន្តហោះដឹកប្រេង ASDF KC-767 មួយគ្រឿងទៀតបានដឹកជនជាតិជប៉ុនចំនួន ៦០ នាក់ ជនជាតិកូរ៉េខាងត្បូងចំនួន ១៨នាក់ ជាមួយសមាជិកគ្រួសារចំនួន ៥ នាក់ពីទីក្រុង Tel Aviv ក៏បានធ្វើដំណើរឆ្លងកាត់ហ្ស៊កដានី ហើយបន្ទាប់មកបានហោះវិលត្រឡប់ទៅទីក្រុងតូក្យូវិញផងដែរ៕