ជម្លោះអ៊ីស្រាអែល-ហាម៉ាស៖ សិក្សាផែនការធានាសុវត្ថិភាពសម្រាប់សហគមន៍ជនវៀតណាម
(VOVWORLD) - ប្រជាពលរដ្ឋអាចបន្តធ្វើដំណើរសមស្របមកកាន់វៀតណាម ឬទៅកាន់ប្រទេសទីបី។
វគ្គបណ្ដុះបណ្ដាលសិក្ខាកាមវៀតណាមនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលកសិកម្មអន្តរជាតិអ៊ីស្រាអែល (AICAT) ។ រូបថត៖ TTXVN |
ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអ៊ែល កាលពីថ្ងៃទី៦ ខែវិច្ឆិកាបានរៀបចំក្រុមការងារសិក្សាស្ថានភាពជាក់ស្ដែង សំដៅបម្រើការងារជម្លៀសពលរដ្ឋវៀតណាមនៅក្នុងតំបន់ ក្នុងករណីជម្លោះរីករាលដាល។
ក្រុមកាងារសិក្សាបានស្វែងយល់ពីផ្លូវធ្វើដំណើរ ជម្រើសសម្រាប់ជួលរថយន្ត ឬការចល័តយានជំនិះ តាំងស្នាក់នៅ នីតិវិធីអន្តោប្រវេសន៍ដែលពាក់ព័ន្ធ។ ដើម្បីជួយពលរដ្ឋវៀតណាមធ្វើដំណើរតាមរយៈផ្លូវគោកទៅកាន់ច្រកទ្វារព្រំដែនជាមួយហ្ស៊កដានី។ ពីទីនោះ ប្រជាពលរដ្ឋអាចបន្តធ្វើដំណើរសមស្របមកកាន់វៀតណាម ឬទៅកាន់ប្រទេសទីបី។ នេះត្រឹមតែជាជម្រើសមួយក្នុងចំណោមជម្រើសជាច្រើនក្នុងករណីដែល ជម្លោះមានភាពតានតឹងជាងមុន។
យោងតាមលោកឯកអគ្គរដ្ឋទូត Ly Duc Trung បានឲ្យដឹងថា បច្ចុប្បន្នសហគមន៍ជនវៀតណាមនៅអ៊ីស្រាអែលនៅតែមានសុវត្ថិភាព។ ស្ថានទូតនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋវៀតណាម៕