ជួយគាំទ្រនារីធ្វើការផ្លាស់ប្ដូរឌីជីថលក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ-១៩ ដើម្បីការអភិវឌ្ឍ ប្រកបដោយចីរភាព

(VOVWORLD) - ថ្លែងនៅទីនេះ ប្រធានសម្ព័ន្ធសមាគមន៍នារីវៀតណាម លោកស្រី Ha Thi Nga បានសង្កត់ធ្ងន់ថា ចំពោះសម្ព័ន្ធសមាគមន៍នារី វៀតណាម ការ ជួយគាំទ្រនារីធ្វើសមាហរណកម្មអន្តរជាតិនិងផ្លាស់ប្ដូរឌីជីថលនឹងជាគោលជំហរមួយ ក្នុងចំណោមគោលជំហរដ៏សំខាន់ដើម្បីដាក់ជូនមហាសន្និបាតតំណាងនារីទូទាំង ប្រទេសលើកទី១៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែមីនាឆ្នាំ២០២២ ស្រាវជ្រាវនិង អនុម័ត។

ជួយគាំទ្រនារីធ្វើការផ្លាស់ប្ដូរឌីជីថលក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ-១៩ ដើម្បីការអភិវឌ្ឍ ប្រកបដោយចីរភាព - ảnh 1ប្រធានសម្ព័ន្ធសមាគមន៍នារីវៀតណាម លោកស្រី Ha Thi Nga ថ្លែងនៅកិច្ចសន្ទនា។
នៅថ្ងៃទី១៨ ខែតុលា នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធសមាគមន៍នារីវៀតណាម សហការជាមួយក្រសួងការបរទេសរៀបចំកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូក្រោមប្រធានបទ “ជួយគាំទ្រនារីធ្វើការផ្លាស់ប្ដូរឌីជីថលក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ-១៩ ដើម្បីការ អភិវឌ្ឍប្រកបដោយចីរភាព”។ ថ្លែងនៅទីនេះ ប្រធានសម្ព័ន្ធសមាគមន៍នារីវៀតណាម លោកស្រី Ha Thi Nga បានសង្កត់ធ្ងន់ថា ចំពោះសម្ព័ន្ធសមាគមន៍នារីវៀតណាម ការ ជួយគាំទ្រនារីធ្វើសមាហរណកម្មអន្តរជាតិនិងផ្លាស់ប្ដូរឌីជីថលនឹងជាគោលជំហរមួយ ក្នុងចំណោមគោលជំហរដ៏សំខាន់ដើម្បីដាក់ជូនមហាសន្និបាតតំណាងនារីទូទាំង ប្រទេសលើកទី១៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែមីនាឆ្នាំ២០២២ ស្រាវជ្រាវនិង អនុម័ត។ នៅកិច្ចសន្ទនា បណ្ដាតំណាងបានផ្លាស់ប្ដូរព័ត៌មាន គំនិតផ្ដួចផ្ដើម បទ ពិសោធន៍; ស្នើឡើងដំណោះស្រាយជាក់ស្ដែង ដើម្បីលើកកំពស់សមត្ថភាពធ្វើ សមាហរណកម្មអន្តរជាតិ ផ្លាស់ប្ដូរឌីជីថលសម្រាប់នារី ជាពិសេសក្នុងស្ថានភាពធម្មតា បែបគន្លងថ្មីនៃការរួមរស់ដោយម្ចាស់ការ សុវត្ថិភាពជាមួយជម្ងឺរាតត្បាតកូវីដ-១៩ ព្រម ទាំងយកចិត្តទុកដាក់បន្ថែមទៀតនិងបង្កើនកិច្ចសហការរវាងស្ថាប័ន អង្គការ ដៃគូ នានានៅទាំងក្នុងនិងក្រៅប្រទេស ដើម្បីរួមដំណើរជាមួយនារីក្នុងដំណើរការផ្លាស់ប្ដូរ ឌីជីថល រួមវិភាគទានទៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ