ជ័យជំនះ Dien Bien Phu ក្រោមទស្សនៈវិស័យរបស់អ្នកជំនាញការរបស់រុស្ស៊ី
|
យុទ្ធនាការ Dien Bien Phu និងជ័យជំនះចុងក្រោយនាថ្ងៃទី ៧ ឧសភា ឆ្នាំ ១៩៦៤ របស់ប្រជាជនវៀតណាមត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រយោធា ពិភពលោកដូចជាជ័យជំនះមួយក្នុងចំណោមជ័យជំនះដ៏មហិមារបំផុតរបស់មនុស្សលោក ស្តីអំពីការប្រយុទ្ធប្រឆាំងនឹងសត្រូវឈ្លានពាន។ (Image: nguyentandung.org) |
(VOVworld) – យុទ្ធនាការ Dien Bien Phu និងជ័យជំនះចុងក្រោយនាថ្ងៃទី ៧
ឧសភា ឆ្នាំ ១៩៦៤ របស់ប្រជាជនវៀតណាមត្រូវបានកត់ត្រាក្នុងប្រវត្តិសា
ស្ត្រយោធាពិភពលោកដូចជាជ័យជំនះមួយក្នុងចំណោមជ័យជំនះដ៏មហិមារ
បំផុតរបស់មនុស្សលោក ស្តីអំពីការប្រយុទ្ធប្រឆាំងនឹងសត្រូវឈ្លានពាន។
សាស្ដ្រាចារ្យ បណ្ឌិត វិទ្យាសាស្ត្រយោធារុស្ស៊ី ឧបត្តមសេនីឯក Anatoli
Khiupenen ប្រធានគណៈប្រតិភូអ្នកជំនាញការយោធាសហភពស៊ូវៀតជួយ
ឧបត្ថម្ភប្រជាជនវៀតណាមក្នុងការតស៊ូប្រឆាំងចក្រពិត្តអាមេរិកសង្គ្រោះជាតិ
ចាត់ទុកថា៖ ជ័យជំនះ Dien Bien Phu គឺជានិមិត្ដរូបអស្ចារ្យរបស់ប្រជាជន
វៀតណាម។
“អាចនិយាយបានថា៖ នេះគឺជាជ័យជំនះដ៏ត្រចះត្រចង់នៃសង្គ្រាមឈ្លបដោយ
មាន យុទ្ធវិធីប៉ិនប្រសបអស្ចារ្យរបស់កងទ័ពវៀតណាមក្រោមការដឹកនាំរបស់
លោក ប្រធានហូជីមិញនិងអគ្គមេបញ្ជាការ នាយឧត្តមសេនីយ៍ Vo Nguyen Giap
។ ខ្ញុំចូលចិត្ត ប្រៀបជៀបយុទ្ធនាការ Dien Bien Phu របស់វៀតណាមនឹងយុទ្ធនា
ការ Stalingrad របស់សហភាពស៊ូវៀត។ ចំពោះយើងខ្ញុំ ការប្រយុទ្ធនៅ Stalingrad
គឺជាការការប្រយុទ្ធសំខាន់ដំបូង ខណៈដែល យើងខ្ញុំត្រូវប្រយុទ្ធនឹងហ្វាស៊ីស
អាល្លឺម៉ង់ បន្ទាប់នោះ បញ្ចប់សង្គ្រាមការពារជាតិដ៏មហិមារ។”
នាពេលថ្មីៗនេះ យុទ្ធនាការ Dien Bien Phu របស់វៀតណាមត្រូវបានឧទ្ទេសនាម
ក្នុង សៀវភៅ “សមរភូមិល្បីឈ្មោះបំផុតលើសកលលោកចំនួន ៧៧”។
អ្នកស្រាវជ្រាវអំពី វៀតណាមរបស់រុស្ស៊ី លោក Anatoli Sokolov បានឲ្យដឹងថា៖
“ក្នុងរយៈពេល ៣ ឬ ៤ ឆ្នាំមុននេះ យើងខ្ញុំបានសម្រេចសរសេរសៀវភៅមួយអំពី
សមរភូមិមហិមារបំផុតក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។ អ្នកជំនាញការទាំង
អស់សុទ្ធតែព្រមព្រៀងថា៖ ត្រូវមានយុទ្ធនាការ Dien Bien Phu របស់វៀតណាម។ សមរភូមិនេះបានសម្រេចមិនត្រឹមតែជាវាសនារបស់ប្រជាជនវៀតណាមប៉ុណ្ណោះ
ទេថែមទាំងជាវាសនារបស់ប្រជាជនលើសកលលោកទៀតផង។ ជ័យជំនះ Dien
Bien Phu បង្ហាញប្រការមួយថា៖ ក្នុងពេលដែលប្រជាជនប្តេជ្ញាដណ្តើមឯករាជនិង
សេរីភាពគឹនឹងទទួលបានជ័យជំនះ។ ជ័យជំនះ Dien Bien Phu បានបើកចេញម៌ាគា
សំរាប់ប្រជាជានតិលើពិភពលោកក្រោកឈរឡើងដណ្តើមឯករាជ្យជាតិរបស់ខ្លួន៕”